ក្រុមឧក្រិដ្ឋកម្មអ៊ីនធើណិត (Cybercriminals) ចាប់ផ្តើមនូវសកម្មភាពក្នុងការរកឃើញនូវកំហុសឆ្គងទៅលើកម្មវិធី Microsoft Office ដែលក្រុមហ៊ុន Microsoft មិនបានផ្តោតទៅលើបញ្ហាសុវត្ថិភាពទៅលើកម្មវិធីនេះនោះទេ។ កាលពីខែមុននេះ យើងរាយការណ៍អំពីរបៀបដែល Hackers ប្រើប្រាស់នូវមុខងារមានស្រាប់របស់ Microsoft Office ដែលមានឈ្មោះថា Dynamic Data Exchange (DDE) ដើម្បីបើកដំណើរការនូវកូដនៅលើឧបករណ៍គោលដៅដោយមិនចាំបាច់ធ្វើការបើក Macros នោះទេ។ DDE Protocol គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនដែលក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ប្រើប្រាស់ដើម្បីអនុញ្ញាតឱ្យកម្មវិធីពីរដំណើរការក្នុងការចែករំលែកនូវទិន្នន័យដូចគ្នា។ Protocol នេះត្រូវប្រើប្រាស់ដោយកម្មវិធី Apps រាប់ពាន់រួមមាន MS Excel, MS Word, Quattro Pro និង Visual Basic សម្រាប់ការបញ្ជូនទិន្នន័យ និងការផ្លាស់ប្តូរទៅលើការ Updates ជាដើម។ បច្ចេកទេសនៃការវាយប្រហារតាម DDE ត្រូវស្វែងរកឃើញតាមរយៈក្រុមហេគ Advanced Persistent Threat (APT) ដែលត្រូវគេស្គាល់ឈ្មោះថា APT28 ឬឈ្មោះ Fancy Bear ដែលត្រូវគេជឿជាក់ថាជារបស់រដ្ឋាភិបាលនៃប្រទេសរុស្សី។ វិធីដែលល្អបំផុតក្នុងការការពារខ្លួនពីការវាយប្រហារមេរោគ (Malware Attacks) មិនត្រូវបើកមើលឯកសារដែលមិនស្គាល់តាមរយៈអ៊ីម៉ែល និងកុំចុចនៅលើ Links នៅក្នុងឯកសារណាមួយរហូតទាល់តែអ្នកដឹងថា Links នោះគឺមានសុវត្ថិភាព៕
