ក្រុមហេគឃ័រលួចលុយចំនួន 60 លានដុល្លារអាមេរិកពីធនាគារតៃវ៉ាន់ដោយប្រើប្រាស់មេរោគ ‘BeSpoke’

0

កាលពីសប្តាហ៍មុននេះ ហេគឃ័រមួយក្រុមបានធ្វើការវាយប្រហារបំពាន (abused) ទៅលើ SWIFT banking network​ ដើម្បីលួចលុយចំនួន ៦០លានដុល្លា បន្ទាប់ពីបានដាក់បញ្ចូលមេរោគនៅលើម៉ាស៊ីនមេនៃធនាគារតៃវ៉ាន់រួចមក។

ធនាគារតៃវ៉ាន់ដែលមានឈ្មោះថា​ Far Eastern International Bank បានធ្វើការបញ្ជាក់ថា មេរោគត្រូវបានរកឃើញនៅលើប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន ដែលក្នុងនោះរួមមាន PCs​ និង​ Servers ព្រមទាំង​ SWIFT terminal ផងដែរ។

SWIFT (the Society for Worldwide Interbank Financial Telecommunications) គឺជាប្រព័ន្ធមួយដែលអនុញ្ញាតឲ្យធនាគារធ្វើការផ្ញើរលុយទៅវិញទៅមកបានដោយសន្តិសុខ (សុវត្ថិភាព) នៅជុំវិញពិភពលោក។

កាលពីប៉ុន្មានឆ្នាំកន្លងផុតទៅនេះ ក្រុមហេគឃ័រដែលមានគោលដៅវាយប្រហារទៅលើធនាគារដែលប្រើប្រាស់ប្រព័ន្ធ SWIFT បានធ្វើការព្យាយាមក្នុងការលួចនូវទំហំទឹកប្រាក់ដ៏ធំសំបើម (នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦) ប្រមាណជា ៩៥១លានដុល្លាពីធនាគារបង់ក្លាដេសទៅកាន់គណនីនៅក្នុងប្រទេសហ្វីលីពីន។

នៅក្នុងករណីថ្មីបំផុតនេះ (Far Eastern) មេរោគដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃហេគឃ័រ មានលទ្ធភាពក្នុងការបញ្ជាទៅកាន់ SWIFT terminal ដើម្បីបង្វែរ (move) ទឹកប្រាក់ចំនួន ៦០លានដុល្លា ទៅកាន់គណនីធនាគារនៅក្នុងប្រទេស Sri Lanka, Cambodia, និង United States ។

បើយោងតាមនាយករងការិយាល័យធនាគារឈ្មោះថា Sherri Chuang បានឲ្យដឹងថា ធនាគាររបស់ខ្លួនអាចស្រោចស្រង់មកវិញនូវទឹកប្រាក់ចំនួន ៥៧លានដុល្លា ដែលបានផ្ទេរទៅកាន់ប្រទេសកម្ពុជា ១លានដុល្លាដែលបញ្ជូនទៅកាន់សហរដ្ឋអាមេរិក និង ១,៦លានដុល្លាដែលបញ្ជូនទៅកាន់ប្រទេសស្រីលង្ការ។

ហេគឃ័របានប្រើប្រាស់មេរោគមួយឈ្មោះថា “bespoke”​​។ មានការចាប់ខ្លួនជនសង្ស័យចំនួនពីរ (02) នាក់នៅក្នុងប្រទេសស្រីលង្ការដែលជាប់ ពាក់ព័ន្ធទៅនឹងការវាយប្រហារទៅលើធនាគារ Taiwanese នេះ ហើយដែលជនសង្ស័យផ្សេងទៀតកំពុងត្រូវបានតាមចាប់ខ្លួនផងដែរ។

បើតាម Colombo Gazette បានឲ្យដឹងថាជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់នោះគឺមានឈ្មោះថា Shalila Moonesinghe​ ជានាយកនៃក្រុមហ៊ុនរដ្ឋរបស់ស្រីលង្ការឈ្មោះថា​ Litro Gas​ ដែលជាក្រុមហ៊ុនធំបំផុតក្នុងប្រទេសក្នុងការនាំចូលនិងចែកចាយនូវ LP Gas​។ ប៉ូលិសបានធ្វើការឃាត់ខ្លួនលោក Moonesinghe បន្ទាប់ពីទឹកប្រាក់ចំនួន $1.1 លានដែលលួចនោះត្រូវបានរកឃើញនៅក្នុងគណនីផ្ទាល់ខ្លួនរបស់គាត់។

មានការងារជាច្រើនណាស់ដែលត្រូវធ្វើជាបន្តបន្ទាប់ដើម្បីការពារនូវចរាចរណ៍ទឹកប្រាក់ដែលលួចដោយហេគឃ័រ។ មិនមែនត្រឹមតែផ្តោតទៅទំហំទឹកប្រាក់នៃការលួចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើការខូចខាតនៃការបាត់បង់ទំនុកចិត្តពីសាធារណៈជនទៅប្រព័ន្ធធនាគារ បើសិនជានៅតែបន្តមាន ការលួចចេញពីធនាគារដូច្នេះទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here