តើធ្វើរបៀបណាទើបអាចដឹងថាឯកជនភាពរបស់អ្នកត្រូវបានការពារ?
គោលការណ៍ឯកជនភាព – មុននិងសម្រេចចិត្តបញ្ចូល ឈ្មោះ, Email, ព័ត៌មាន ឬទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ទៅលើគេហទំព័រណាមួយ, ចាំបាច់ត្រូវត្រួតពិនិត្យទៅលើគោលការណ៍ឯកជនភាពរបស់គេហទំព័រមួយនោះឲ្យបានច្បាស់លាស់។ គោលការណ៍ត្រូវតែបញ្ជាក់ថា ព័ត៌មានដែលបានបញ្ចូលទាំងនោះត្រូវបានយកទៅប្រើប្រាស់ដោយរបៀបណា ហើយ ទិន្នន័យទាំងនោះនិងត្រូវបានបញ្ចូនទៅកាន់អង្គការ ឬអង្គភាពដទៃឬក៏អត់។ ក្រុមហ៊ុនពេលខ្លះបានចែកចាយ ទិន្នន័យរបស់អ្នកជាមួយដៃគូឈ្មួញ ដែលផ្តល់ផលិតផលទាក់ទង ឬក៏ផ្តល់នូវជម្រើសនៃការsubscribeប្រចាំជាលើ Mailing Listមួយដើម។ ការបង្ហាញថាអ្នកត្រូវបានបញ្ចូលទៅកាន់ Mailing List ដោយ default ដែលមិនអាចធ្វើឲ្យជម្រើសទាំងនេះទៅកាន់ unwanted Spam បាន។ ប្រសិនបើអ្នកមិនឃើញគោលការណ៍ឯកជនភាព នៅលើគេហទំព័រទេ, ត្រូវទាក់ទងទៅកាន់ក្រុមហ៊ុនដើម្បីសាក់សួរព័ត៌មានអំពីគោលការណ៍នៃក្រុមហ៊ុន មុននិងអ្នកបញ្ចូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬ ក៏អាចប្តូរគេហទំព័រផ្សេងទៀតក៏បាន។គោលការណ៍ឯកជនភាព មានការផ្លាស់ប្តូរជារើយៗ ដូចនេះអ្នកត្រូវតែមើលវាឲ្យទៀងទាត់។
ភស្តុតាងបញ្ជាក់ថាទិន្នន័យរបស់អ្នកត្រូវបានកូដនីយកម្ម – ដើម្បីការពារពីការចូលលួចទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក, ការបំពេញទិន្នន័យលើប្រព័ន្ធអ៊ិនធឺណេតត្រូវតែមានការធ្វើកូដនីយកម្ម ដូចនេះមានតែអ្នកគ្រប់គ្រងទើបអាចបំលែង កូដនីយកម្មបាន។ គេហទំព័រជាច្រើនប្រើប្រាស់ Secure Sockets Layer (SSL) ឬ Hypertext Transport Protocol Secure (https). គេហមួយចំនួនទៀតក៏បានធ្វើកូដនីយកម្មទៅលើទិន្នន័យនៅពេលផ្ទុកទិន្នន័យ។ប្រសិនបើទិន្នន័យបានធ្វើកូដនីយកម្មប៉ុន្តែផ្ទុកក្នុងកន្លែងដែលមិនមានសុវត្ថភាព, ជនវាយលុកក៏នៅតែអាចកំទេចប្រព័ន្ធ របស់ឈ្មួញលក់ ដើម្បីលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបានដែរ។
វិធី និងជំហានដែលអាចការពារនូវឯកជនភាពរបស់អ្នកបន្ថែមទៀត
ធ្វើជំនួញជាមួយក្រុមហ៊ុនដែលមានស្ថាប័នត្រឹមត្រវនិងគួរឲ្យទុកចិត្ត – មុននិងដាក់ព័ត៌មានទៅលើការបំពេញអនឡាញ, គួរឆ្លើយសំណួរទាំងអស់នេះសិន។ តើអ្នកជឿទៅលើជំនួញនោះទេ? តើវាជាស្ថាប័នដែលត្រូវបានសមោ្ភធឡើងជាមួយនឹងភាពជឿទុកចិត្តនៃកេរ្តិ៍ឈ្មោះដែរឬទេ? តើព័ត៌មានដែលនៅលើគេហទំព័រ មានបានបញ្ជាក់អំពីឯកជនភាពរបស់អ្នកប្រើប្រាស់ដែលឬទេ? តើព័ត៌មានដែលបានដាក់ឲ្យទាក់ទងស្របច្បាប់ដែរឬទេ? ប្រសិនបើអ្នកឆ្លើយសំណួរខាងលើមានចម្លើយ “NO” សូមជៀសវាងការធ្វើជំនួញជាមួយក្រុមហ៊ុនមួយនោះ។
កុំប្រើប្រាស់ Email address គោលរបស់អ្នកលើការបំពេញអនឡាញ – ការបញ្ចូល Email Address របស់អ្នកទៅលើអ៊ីនធឺណេតអាចធ្វើឲ្យ Email របស់អ្នកភ្ជាប់មេរោគ Spam។ អ្នកគូរតែមាន Email ពីរ ។ មួយសម្រាប់ប្រើប្រាស់ការងារចាំបាច់ ឬសំខានៗ ឯមួយទៀតទុកប្រើប្រាស់បំពេញ Form អនឡាញដែលមិនមានការទុកចិត្ត មួយចំនួន។