ក្រុមហ៊ុនបច្ចេកវិទ្យា Facebook អះអាងថា ក្រុមហ៊ុនពិតជាចែករំលែកនូវទិន្នន័យរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត និងអ្នកអភិវឌ្ឍកម្មវិធីជាច្រើននាក់ក្នុងការចូលទៅប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងឆ្នាំ 2015 នោះ។ នៅក្នុងរឿងអាស្រូវជាមួយនឹងក្រុមហ៊ុន Cambridge Analytica ដែលទម្លាយអោយដឹងនៅក្នុងខែមីនាឆ្នាំ 2018 នេះ ក្រុមហ៊ុន Facebook អះអាងថា ខ្លួនធ្វើការកាត់ផ្តាច់នូវការចូលដំណើរការពីភាគីទី 3 ទៅកាន់ទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួន និងមិត្តភក្តិរបស់ពួកគេចាប់តាំងពីខែឧសភា ឆ្នាំ 2015 ។
នៅក្នុងឯកសារជាង 747 ទំព័រដែលទម្លាយដោយសភាកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បណ្តាញសង្គមយក្សនេះអះអាងថា ខ្លួនបន្តក្នុងការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុនផលិត Software និង Hardware ច្រើនជាង 61 ក្រុមហ៊ុនរួមទាំងអ្នកអភិវឌ្ឍកម្មវិធីបន្ទាប់ពីឆ្នាំ 2015 ផងដែរ។ ការបង្ហាញនេះបន្ទាប់ពីមានការឆ្លើយសំណួររាប់រយរបស់ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg តាមរយៈសមាជិកសភានៅក្នុងខែមេសាអំពីការចូលទៅដំណើរការទិន្នន័យរបស់អ្នកប្រើប្រាស់រាប់ពាន់លាននាក់នោះ។
កាសែត The Washington Post រាយការណ៍ថា ក្រុមហ៊ុន Facebook ធ្វើការផ្តល់សិទ្ធិក្នុងការចូលទៅដំណើរការទិន្នន័យរបស់អ្នកប្រើប្រាស់ច្រើនជាង 61 ក្រុមហ៊ុនដូចជា AOL, Nike, United Parcel Service និងកម្មវិធីណាត់ជួប Hinge ជាមួយនឹង privacy policy ថ្មីរបស់ក្រុមហ៊ុន Facebook តាមរយៈអ្នកប្រើប្រាស់នៅះ។ ក្រុមហ៊ុនFacebook មានការសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុកចំនួន 52 និងក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសហរដ្ឋអាមេរិក Apple, Microsoft, Spotify, Amazon, Sony, Acer និងក្រុមហ៊ុននៅចិនដូចជា Huawei, Alibaba និងក្រុមហ៊ុនផលិតស្មាតហ្វូន Samsung និង BlackBerry ផងដែរ។
យ៉ាងណាមិញ ក្រុមហ៊ុន Facebook អះអាងថាខ្លួនបោះបង់ចោលនូវភាពជាដៃគូជាមួយនឹងក្រុមហ៊ុនទាំង 52 នោះហើយនៅខែកក្កដានេះ ខ្លួននឹងបញ្ចប់នូវការសហការជាមួយនឹងក្រុមហ៊ុនចំនួន 7 ទៀត និងក្រុមហ៊ុនមួយទៀតនៅក្នុងខែតុលានេះ។ ក្រុមហ៊ុន 3 ដែល Facebook នៅតែសហការជាមួយមានដូចជា Apple, Amazon និង Tobii ដែលអាចចូលទៅដំណើរការទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយនឹង ALS ក្នុងការចូលទៅកាន់ Facebook ហើយក្រុមហ៊ុននឹងបន្តនូវកិច្ចព្រមព្រៀងរហូតដល់ខែតុលាឆ្នាំ 2018 នេះ។
ឯកសារនេះក៏ទម្លាយថា ប៉ុន្មានខែបន្ទាប់ពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook ៨៧ លាននាក់ត្រូវប្រើប្រាស់ដោយក្រុមហ៊ុន Cambridge Analytica ក្នុងការជួយលោក Donald Trump អោយឈ្នះឆ្នោតជាប្រធានាធិបតីនៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2016 ផងដែរ។ កាលពី 3 ឆ្នាំមុននេះ កម្មវិធី Quiz Apps នៅលើ Facebook ទម្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ជាង 120 លាននាក់ផងដែរទៅកាន់ក្រុមហេគឃ័រនោះ៕
ប្រភព៖
https://thehackernews.com/2018/07/facebook-data-privacy.html