មេរោគលាក់នៅក្នុងកម្មវិធីសាមញ្ញហៅកម្មវិធី Call Recorder បោកប្រាស់អ្នកប្រើឲ្យទាញយក និងដំឡើងកម្មវិធីបន្ថែម។ អ្នកស្រាវជ្រាវផ្នែកសន្តិសុខលោក Lukas Stefanko រកឃើញកម្មវិធីថតសំឡេង ដែលមានផ្ទុក ឡើងនៅលើ Google Play នៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2014 ហើយកម្មវិធីនេះមានការដំឡើងជាង 5.000 ។
កម្មវិធីនេះត្រូវបង្ហោះដោយ FreshApps Group គោលបំណងសំខាន់នៃកម្មវិធីនេះគឺដើម្បី ទាញយក និងដំឡើងកម្មវិធីកំសាន្តដូចជា ការធ្វើបច្ចុប្បន្នភាពកម្មវិធី Flash។ លោក Stefanko និយាយថា នៅពេលដែលកម្មវិធីនេះបើកដំណើរការវានឹង ឌិគ្រីបឯកសារប្រព័ន្ធគោលពីរបន្ថែម ទៀត ដែលអាចដំណើរការលើប្រពន័្ធអេឡិចត្រូនិច និង malicious script ដែលអាច download កម្មវិធីបន្ថែមទៀត។
Stefanko និយាយថា “ខ្ញុំមិនអាចទាញយកកម្មវិធីនេះតាមរយៈតំណ link ដែល hard-coded ចូល ទៅក្នុង APK នោះទេ។ វាទំនងដូចជាកម្មវិធីត្រូវយកចេញពីម៉ាស៊ីនមេរួចហើយបន្ទាប់ពីអាចទាញ យកជាង 11 ខែ ប៉ុន្តែម៉ាស៊ីនមេនៅតែបន្តផ្ទាល់។”
លោកក៏រកឃើញកម្មវិធីថតការហៅពីរផ្សេងទៀតនៅលើ Play Store ដែលមានមុខងារដូចគ្នា ប៉ុន្តែពួកវាមិនមានកូដព្យាបាទទេ។ ហាក់ដូចជាអ្នកវាយប្រហារផ្ទុកឡើងកម្មវិធីទាំងនេះដើម្បី ប្រើជាប្រភពជំនួស។ ថ្មីៗនេះ Stefanko រកឃើញកម្មវិធីដែលមានគំនិតអាក្រក់ចំនួនជាង 50 ដែលមានអ្នកប្រើប្រាស់តំឡើងចំនួនជាង 350.000 ហើយចារកម្មតាមរយៈសារ WhatsApp និងទិន្នន័យសំខាន់ផ្សេងទៀតដូចជាការរកមើលរូបថត និងប្រវត្តិ browsing ជាដើម។
ព័ត៌មានជំនួយទូទៅដើម្បីចាប់កម្មវិធី Android ក្លែងក្លាយ
– សូមរកមើលកាលបរិច្ឆេទបោះពុម្ពផ្សាយ។ កម្មវិធីក្លែងក្លាយនឹងមានកាលបរិច្ឆេទផ្សាយថ្មីៗ។
– ធ្វើការស្រាវជ្រាវតិចតួចអំពីអ្នកអភិវឌ្ឍន៍កម្មវិធី ដែលអ្នកគ្រោងនឹងដំឡើង។
– សំខាន់បំផុត សូមអានការអនុញ្ញាតកម្មវិធីទាំងអស់ដោយប្រុងប្រយ័ត្ន។
ការការពារទូទៅនៅលើការគំរាមកំហែងទូរសព្ទ័
– សូមពិចារណាដោយប្រុងប្រយ័ត្នចំពោះការអនុញ្ញាតដែលស្នើសុំ។
– ទាញយកកម្មវិធីពីប្រភពដែលទុកចិត្ត។
– រក្សាកំណែថ្មីបំផុត latest version។
– អ៊ីនគ្រីបឧបករណ៍របស់អ្នក។

ប្រភព៖
https://gbhackers.com/call-recorder-app-malware-google-play/