អត្តសញ្ញាណហេគឃ័រដែលលួចយកនូវ LinkedIn, Dropbox Databases ត្រូវបានទម្លាយ

0

អត្តសញ្ញាណពិតប្រាកដរបស់ Tessa88— ដែលជាអញនកវាយប្រហារទៅលើទិន្នន័យរបស់ LinkedIn, DropBox និង​ MySpace ត្រូវគេទម្លាយថាគឺជា Maksim Vladimirovich Donakov (Максим Владимирович Донаков) ដែលរស់នៅក្នុងតំបន់ Penza, Russian Federation ។ នៅក្នុងឆ្នាំ ២០១៦ ហេគឃ័រនេះប្រើប្រាស់នូវឈ្មោះក្លែងក្លាយថាជា Tessa88 ដើម្បីធ្វើការលួចទិន្នន័យ Database នៅលើបណ្តាញសង្គមធំៗជាច្រើនរួមមាន LinkedIn, MySpace, VKontakte (vk.com), Dropbox, Rambler និង Twitter ហើយហេគឃ័រនេះក៏ដាក់លក់នៅលើ Forums ជាច្រើន។

ទិន្នន័យដែលបានលួចកាលពីប៉ុន្មានឆ្នាំមុននេះចេញពីបណ្តាញសង្គមជាច្រើននេះរួមមានទិន្នន័យជាង ៥០០ លាននាក់ដែលមាន Username និង​Password តាមរយៈការប្រើប្រាស់នូវ Phishing ។ តាមការវិភាគរបស់ OPSEC ហេគឃ័រនេះចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ ២០១២ ជាមួយនឹងការប្រើប្រាស់នូវឈ្មោះ “Paranoy777,” “tarakan72511,” “stervasgoa,” “janer93” និង “Daykalif.” ។

Maksim Vladimirovich Donakov ប្រព្រឹត្តិនូវបទឧក្រិដ្ឋជាច្រើននៅក្នុងប្រទេសរុស្សីរួមមានគ្រោះថ្នាក់នៃការបើករថយន្ត Mitsubishi Lance​ នៅក្នុងឆ្នាំ ២០១៧ និងឧក្រិដ្ឋកម្មជាច្រើនទៀតនៅក្នុងឆ្នាំ ២០១៤ នោះ។ លោក Donakov ក៏ស្ថិតនៅពពីក្រោយការដាក់លក់នូវ Database ជាច្រើនរួមមាន 32 million Twitter accounts, 360 million Myspace credentials និង 500 million Yahoo accounts ។ លោក Donakov ក៏ដាក់លក់ទិន្នន័យដែលខ្លួនលួចបាននោះចេញពី VKontakte (vk.com), Mobango, Badoo, QIP និង Rambler នៅលើ Forums ជាច្រើនថែមទៀត។

នៅក្នុងយុទ្ធនាការនៃការហេគដ៏ធំនៅក្នុងឆ្នាំ ២០១៦ វាមានការហេគមួយទៀតដែលប្រើប្រាស់នូវឈ្មោះថា Peace_of_Mind — ដែលហេគឃ័រនេះលក់ទិន្នន័យចំនួន 117 Million LinkedIn emails និង passwords និងគណនី 200 million Yahoo accounts នៅក្នុងឆ្នាំ ២០១៦ ។ តាមការបញ្ជាក់របស់ Recorded Future, Tessa88 និង Peace_of_Mind ហើយលោកត្រូវបានចាប់ខ្លួននៅក្នុងខែតុលាឆ្នាំ ២០១៦ ដោយប៉ូលិស FBI នៅក្នុង Czech Republic ៕

ប្រភព​៖

https://thehackernews.com/2018/11/tessa88-russian-hacker.html

LEAVE A REPLY

Please enter your comment!
Please enter your name here