Crypto Mining Malwares – ការវាយប្រហារមួយក្នុងចំណោមការវាយប្រហារច្រើនជាងគេក្នុងឆ្នាំ ២០១៨

0

ការវាយប្រហារដោយប្រើ Cryptojacking ពឹងផ្អែកលើការបញ្ចូលកម្មវិធីរុករកទៅក្នុងឧបករណ៍រាប់ពាន់គ្រឿងដោយបង្កើនសមត្ថភាពដំណើរការរបស់វាដើម្បីទាញយកការដំណើរឌីជីថលដោយពុំមានការយល់ព្រមពីអ្នកប្រើប្រាស់។ ជាលទ្ធផល ដំណើរការឧបករណ៍អេឡិចត្រូនិក​របស់ជនរងគ្រោះថយចុះ បើទោះបីជាការប្រើប្រាស់អគ្គិសនីកើនឡើង។

រាល់ពេលដែលមានការផ្លាស់ប្តូរ Cryptocurrency  អ្នករុករកត្រូវទទួលខុសត្រូវក្នុងការធ្វើឱ្យប្រាកដថា ទិន្នន័យមានភាពបរិសុទ្ធ និងបន្តបិទប្រព័ន្ធផ្លាស់ប្តូរ។ ដំណើរការឆ្លងមេរោគកើតឡើងដោយខ្លួនឯង រួមបញ្ចូលទាំងការប្រកួតប្រជែងជាមួយមេរោគ Crypto ផ្សេងទៀត ដែលបន្លំសមីការគណិតវិទ្យា ជាមួយមុខងាដែលមានពាក់ព័ន្ធនឹងប្លុកមានព័ត៌មានផ្លាស់ប្តូរមួយ។ដំណើរការឆ្លងកើនឡើងកាន់តែច្រើនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Cryptocurrency       ឱកាសកាន់តែច្រើនក្នុងការដោះស្រាយសមីការដែលអាចឆ្លើយតបបានច្រើនក្នុងរយៈពេលខ្លី។ អ្នករុករកដំបូងដើម្បីដោះស្រាយសមីការនេះ នឹងទទួលបានរង្វាន់ជាមេរោគ Cryptocurrency ។ខណៈពេលដែលមេរោគ Cryptocurrency ប្រមូលផ្តុំគ្នាជាថ្មី លទ្ធភាបចម្លងមេរោគតាមសមីការគណិតកាន់តែលំបាកឡើង  ដូច្នេះតម្រូវឱ្យមានដំណើរការកែច្នៃបន្ថែមទៀត។ យោងតាមរបាយការណ៍របស់ McAfee បង្ហាញឱ្យដឹងថា សកម្មភាពមេរោគ Crypto រីកលូតលាស់ច្រើនជាង ៤០០០ ភាគរយ និងកើនឡើង ៧១ ភាគរយនៅត្រីមាសទី៣ នៃឆ្នាំ២០១៨ ។ ជាមួយនឹងការកើនឡើងខ្លាំងនៃតម្លៃ Bitcoin  បណ្តាលឱ្យមនុស្សជាច្រើន មិនបានដឹងថាអ្វីទៅជា cryptocurrency ។

ការព្រមានដល់អតិថិជន និងក្រុមហ៊ុនទាំងអស់

មានក្រុមហ៊ុនមួយចំនួនកំពុងរកការបង្វែរពេលវេលាបិទប្រព័ន្ធរបស់ពួកគេទៅជា cryptocurrency miners  របាយការណ៍ពី McAfee ព្រមានថា ការកើនឡើងនៃមេរោគអាចនាំទៅរកការបំពានសន្តិសុខបន្ថែមទៀត។ នេះជាពិសេសក្នុងករណីដែលមេរោគមួយចំនួន មានលទ្ធភាពបិទ (ឬឆ្លងកាត់ដោយត្រឹមត្រូវ) Windows Defender ។អ្នកវាយប្រហារកំណត់គោលដៅទៅលើអ្នកដែលប្រើឧបករណ៍ Router និង IoT ដូចជាម៉ាស៊ីនថតរូប IP  ម៉ាស៊ីនថតវីដេអូ ព្រោះឧបករណ៍ទាំងនោះខ្វះសន្តិសុខ និងមានCPU ខ្សោយ។ ក្នុងឆ្នាំ២០១៨ ពួកហេគឃ័រចាប់ផ្តើមប្រើវិធីសាស្ត្រពហុវិធីសាស្ត្ររបស់ពួកគេដើម្បីលាក់មេរោគរុករក (mining malware ) ដោយបញ្ចូលវាទៅនឹងការធ្វើបច្ចុប្បន្នភាពកម្មវិធីស្របច្បាប់។ លើសពីនេះទៀត Router រាប់ពាន់នៅក្នុងគ្រប់ផ្នែកទាំងអស់នៃពិភពលោកក៏ត្រូវបានចាក់បញ្ចូលជាមួយនឹងកម្មវិធី mining ដែរ។

វិធីសាស្ត្រមួយចំនួនដើម្បីបំបាត់ការវាយប្រហារដោយមេរោគ Crypto Mining

•ប្រើកម្មវិធីប្រឆាំងកំចាត់មេរោគឬកម្មវិធី antimalware និងកំណត់ដើម្បីធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ។

•ត្រួតពិនិត្យបញ្ជីដំណើរការលើឧបករណ៍របស់អ្នកដើម្បីធានាថាមានតែដំណើរការដែលបានអនុញ្ញាតប៉ុណ្ណោះ។

•ជៀសវាងការចុចលើការផ្សាយពាណិជ្ជកម្មតាមអនឡាញឬការលេចឡើង។

•ប្រើកម្មវិធីរុករកគេហទំព័រដែលទប់ស្កាត់ស្គ្រីប cryptocurrency-mining ឫការដំឡើងកម្មវិធីទប់ស្កាត់ការបិទការផ្សាយ ។

•ប្រសិនបើអ្នកកត់សម្គាល់ការអនុវត្តឧបករណ៍ថយចុះ ប្រើប្រព័ន្ធស្កេនពេញលេញដោយប្រើកម្មវិធីកំចាត់មេរោគដែលមានឈ្មោះល្បី ឬដំណោះស្រាយ antimalware ។

•ទាញយកតែកម្មវិធី និងឯកសារពីប្រភពស្របច្បាប់។

ប្រភពព័ត៌មានGbhackers ៖

https://gbhackers.com/crypto-mining-malware/

LEAVE A REPLY

Please enter your comment!
Please enter your name here