អ្នកស្រាវជ្រាវរកឃើញការបន្លំប្រភេទថ្មីមួយដែលទាញយកអត្ថប្រយោជន៍តាមរយៈភាពងាយរងគ្រោះរបស់ Office 365 ដើម្បីចៀសវាងបញ្ហាសុវត្ថិភាពរបស់ Microsoft ទោះបីជាអ្នក ប្រើប្រាស់ប្រើមុខងារការពារការគំរាមកំហែងកម្រិតខ្ពស់ (APT)។
ការវាយប្រហារដោយការបន្លំ(Phishing attack ) កំណត់គោលដៅលើអ្នកប្រើប្រាស់រាប់លាននាក់ និងការវាយ ប្រហារនេះបណ្តាលឱ្យអ្នកប្រើ Office 365 ទាំងអស់ងាយរងគ្រោះចាប់តាំងពីមានការវាយ ប្រហារកាន់តែស្មុគស្មាញ និងកាន់តែខ្លាំង។ ភាពងាយរងគ្រោះ Z-WASP ជាប្រភេទនៃវិធី សាស្រ្ត រំលងប្រព័ន្ធការពារសុវត្ថិភាពដែលត្រូវគេ ប្រើជាបទឧក្រិដអ៊ីនធឺណិតនៅជុំវិញពិភព លោកដើម្បីបង្កប់តំណភ្ជាប់មិនច្បាស់នៅក្នុងអ៊ីម៉ែលបន្លំ។
វាជួយឱ្យអ្នកវាយប្រហាររួចផុតពី URL របស់បណ្តាញសុវត្ថិភាព Office 365 Security និង Office 365 ATP ហើយវាក៏មានសមត្ថភាពឆ្លងកាត់ផុតពីដំណាក់កាលការពិនិត្យមើល ឈ្មោះ URL របស់ Office 365 និងប្រព័ន្ធការពារសុវត្ថិភាព URL ។ ទោះបីជាឥទ្ធិពលរបស់ភាពងាយរងគ្រោះ Z-WASP គឺជារចនាសម្ព័ន្ធដ៏សាមញ្ញក៏ផលប៉ះពាល់ របស់ការវាយប្រហាររបស់វា គឺជាការបំផ្លិចបំផ្លាញ ខ្លាំង។
Zero-Width Spaces (Z-WASP)
Z-WASP គឺជាមធ្យោបាយលាក់បាំងតួអក្សរពិសេសនៅក្នុងចន្លោះទំនេរ។ យោងតាម Avanan “Un-rendered (ក្នុងសំណុំបែបបទ HTML របស់ពួកវា) ZWSP បង្ហាញឡើងដូចជាចំនួនលេខ និងតួអក្សរពិសេសដែលបញ្ចូលដោយចៃដន្យរវាងអក្សរពាក្យ ឬ URL ។ ដោយបង្ហាញក្នុងកម្មវិធីរុករក ទម្រង់របស់វាមិនអាចឱ្យអ្នកប្រើប្រាស់មើលឃើញ ដោយវា បង្ហាញខ្លួនជា URL ស្តង់ដារ “។
ZWSP មានប្រាំប្រភេទ៖
- ​ (Zero-Width Space)
- ‌ (Zero-Width Non-Joiner)
- ‍ (Zero-Width Joiner)
-  (Zero-Width No-Break Space)
- 0 (Full-Width Digit Zero)
វិធីសាស្រ្តនៃការវាយលុក Phishing Attack Z-WASP
ការវិភាគបន្ថែមទៀតធ្វើលើ Z-WASP អនុវត្តអ៊ីមែលបន្លំបង្ហាញថា URL គ្រោះថ្នាក់មាន របស់វាមានផ្ទុក Zero-Width Non-Joiner – () ដែលចាត់ទុកជា URL ស្របច្បាប់មួយ ត្រួតពិនិត្យសុវត្ថិភាពដោយ ATP របស់ Office 365 ។ ការបន្លំ URL នេះត្រូវបានបញ្ជូនទៅ កាន់អ្នកប្រើគោលដៅតាមរយៈអ៊ីម៉ែល ប៉ុន្តែជាអកុសលអ្នកប្រើមិនអាចមើលឃើញ ZWSPs នៅក្នុង URL ទេ។ នៅពេលដែលអ្នកប្រើប្រាស់ចុចលើ URL វានឹងប្តូរទិសទៅលួច ប្រមូលព័ត៌មាន។
ការវាយប្រហារ Z-WASP គឺជាខ្សែសង្វាក់ផ្សេងទៀតក្នុងបញ្ជីនៃការកេងប្រវ័ញ្ចដែលរចនាឡើងដើម្បីលាក់បាំងមាតិកាដែលមានគ្រោះថ្នាក់ និងបន្លំសន្តិសុខ Office 365 ។ លោក Avanan និយាយថា ការកេងប្រវ័ញ្ចស្រដៀងគ្នាពីរត្រូវគេរកឃើញនៅឆ្នាំមុនរួមមានការវាយ ប្រហាររបស់ BaseStriker និង ZeroFont ៕
ប្រភពព័ត៌មាន៖
https://gbhackers.com/phishing-attack-office-365-vulnerability/