ប្រព័ន្ធប្រតិបត្តិការ Android បញ្ចេញការអាប់ដេតសន្តិសុខសុវត្ថិភាពលើកដំបូងសម្រាប់ឆ្នាំ២០១៩ & ជួសជុលភាពងាយរងគ្រោះចំនួន១៣ – សូមអាប់ដេតទូរស័ព្ទរបស់អ្នកឥឡូវ

0

ក្រុមហ៊ុន Google បញ្ចេញការអាប់ដេតថ្មីសម្រាប់ឧបករណ៍ Android នៅឆ្នាំ២០១៩ និង ជួសជុលភាពងាយរងគ្រោះសំខាន់ចំនួន១៣ ដែលប៉ះពាល់ដល់កំណែចុងក្រោយរបស់ Android 7.0, 7.1.1, 7.1.2, 8.0, 8.1, 9។

Android គឺជាប្រព័ន្ធប្រតិបត្តិការប្រភពបើកចំហរ បំផុតសម្រាប់បទឧក្រិដអ៊ីនធឺណិត និងការវាយលុកជាបន្តបន្ទាប់ប្រឆាំងនឹងអ្នកប្រើ Android កំពុងតែបន្តកើនឡើងជារៀងរាល់ថ្ងៃដោយសារតែអ្នកប្រើប្រាស់ប្រព័ន្ធ Android មិនអនុវត្ត​កម្មវិធីសុវត្ថិភាពឱ្យបានត្រឹមត្រូវ។

ភាពងាយរងគ្រោះទាំងអស់មានចំនួន១៣ ត្រូវបានដោះ ស្រាយនៅក្រោមប្រព័ន្ធ និងសមាសភាគកម្រិតប្រព័ន្ធ ដែលស្ថិតក្រោមប្រភេទងាយរង គ្រោះធ្ងន់ធ្ងរ។ ភាពធ្ងន់ធ្ងរនៃភាពងាយរងគ្រោះប្រភេទ១ ជា ភាពងាយរងគ្រោះខ្លាំង និងភាពងាយរងគ្រោះ១២ ផ្សេងទៀតស្ថិតនៅក្រោមស្ថានភាពធ្ងន់ធ្ងរ។

ភាពងាយរងគ្រោះ ស្ថិតនៅក្រោមភាពងាយរងគ្រោះខ្លាំង ដែលអាចឱ្យការវាយប្រហារ​ អនុវត្តការប្រតិបត្តិកូដពី ចម្ងាយ​ ដោយប្រើឯកសារពិសេសដើម្បីប្រតិបត្តិកូដតាមចិត្ត។ យោងតាមប្រព័ន្ធសន្តិសុខ សុវត្ថិភាពប្រព័ន្ធអេឡិចត្រូនិចនិយាយថា ការវាយប្រហារកម្រិតពធ្ងន់ធ្ងរគឺផ្អែកលើផល ប៉ះពាល់ដែលទាញយកភាពងាយរងគ្រោះមានលើឧបករណ៍ដែលទទួលរងផលប៉ះពាល់ ដោយសន្មតថា ការវេទិកា និងសេវាកម្មត្រូវបានបិទសម្រាប់ដោយហេតុផលអភិវឌ្ឍន៍ ឬ ប្រសិនបើវាឆ្លងកាត់ប្រព័ន្ធសុវត្ថិភាពបានជោគជ័យ។

ក្រុមហ៊ុន Google បញ្ចេញការអាប់ដេត កម្មវិធីលើកដំបូងសម្រាប់ទូរស័ព្ទនៅឆ្នាំ២០១៩ ដែលរួមបញ្ចូលទាំងបច្ចុប្បន្នភាពសន្តិសុខ នាពេលបច្ចុប្បន្ននេះ។ ការធ្វើបច្ចុប្បន្នភាពកម្មវិធីទូរស័ព្ទនេះចាំបាច់ត្រូវអាប់ដេតទូរស័ព្ទ របស់អ្នកទៅ Android 9.0 Pie ។

ការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពAndroid ការអាប់ដេតប្រព័ន្ធសុវត្ថិភាពពេញលេញរបស់ភាពងាយរងគ្រោះសុវត្ថិភាពដែលអនុវត្តកម្រិតបំណះ 2019-01-01 រួមជាមួយ CVE, កំណែ & ភាពធ្ងន់ធ្ងរ។

ប្រព័ន្ធ “ភាពងាយរងគ្រោះធ្ងន់ធ្ងរបំផុតនៅក្នុងផ្នែកនេះអាចឱ្យអ្នកវាយប្រហារពីចម្ងាយប្រើឯកសារពិសេសដើម្បីប្រតិបត្តិកូដដោយបំពានក្នុងបរិបទនៃដំណើរការដែលមានសិទ្ធិ។ “​ ដៃគូ Android ត្រូវបានជូនដំណឹងអំពីបញ្ហាទាំងអស់​យ៉ាងហោចណាស់​មួយខែមុន​ពេលចេញ​ផ្សាយ។ ការជួសជុលលេខកូដដែលជាប្រភពសម្រាប់បញ្ហាទាំងនេះត្រូវបានបញ្ចេញទៅកម្មវិធីបើក​ចំហរ​ប្រព័ន្ធប្រតិបត្តិការ Android (AOSP) និងភ្ជាប់ពីទម្រង់នេះ៕

ប្រភពព័ត៌មាន៖

https://gbhackers.com/google-security-updates/

LEAVE A REPLY

Please enter your comment!
Please enter your name here