កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ URLhaus ដែល Abuse.ch ចាប់ផ្តើមនៅខែមីនា ឆ្នាំ២០១៨ ហើយគោលបំណងសំខាន់របស់វាគឺដើម្បីប្រមូល និងចែករំលែក URL មេរោគដែលមានសកម្មភាព ដូច្នេះសហគមន៍ព័ត៌មានសុវត្ថិភាព (infosec) ចាត់វិធានការដោយកត់ក្នុងបញ្ជីខ្មៅ ឬបិទ URL ទាំងនោះចោល ។
ក្នុងរបាយការណ៍របស់ Abuse.ch បង្ហាញឱ្យដឹងថា គម្រោង URLhaus ទទួលបានជោគ ជ័យជាមួយក្រុមអ្នកស្រាវជ្រាវសន្តិសុខចំនួន២៦៥ នាក់ដែលចែករំលែក URL និងរាយ ការណ៍ពីការបំពានជាមួយអ្នកផ្តល់សេវាបង្ហោះលើគេហទំព័រក្នុងឆ្នាំកន្លងទៅ។ អង្គការនេះ និយាយថា ក្រុមអ្នកស្រាវជ្រាវចែករំលែកគេហទំព័រចែកចាយមេរោគចំនួនពី៤០០០ពាន់ទៅ ៥០០០ពាន់នាក់ក្នុងមួយថ្ងៃមានរបាយការណ៍បំពានរាប់រយក្នុងដំណើរការនេះ។
តារាងខាង ក្រោមបង្ហាញពីបណ្តាញពពួកមេរោគ ដែលមានផ្ទុកមាតិកាមេរោគសកម្ម (រាប់បញ្ចូលទាំងគេហទំព័រចែកចាយមេរោញ នៅថ្ងៃទី២០ ខែមករាឆ្នាំ២០១៩) ។ ដូចដែលអ្នកអាចឃើញបានយ៉ាងងាយស្រួលបណ្តាញបង្ហោះគេហទំព័រមេរោគមានចំនួន២/៣ ត្រូវគេរៀបចំនៅសហរដ្ឋអាមេរិក ឬប្រទេសចិន។ ភាគច្រើននៃតំណពពួកមេរោគមានផ្ទុក Emotet និង Gozi trojans និង Ransomware GandCrab ។
រកមេរោគ Emotet បានសម្រេចឆ្នាំ២០១៨ – URLhaus
អ្វីដែលអ្នកស្រាវជ្រាវសន្តិសុខចំនួន២៦៥ នាក់រាយការណ៍ច្រើនបំផុតក្នុងរយៈពេលដប់ខែចុងក្រោយនេះចម្លើយគឺមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ។ ក្នុងចំណោមមេរោគ ៣៨០ ០០០ ដែលក្រុមអ្នកស្រាវជ្រាវសន្តិសុខរកឃើញគេហទំព័រថ្មី ឬមានស្រាប់មានមេរោគភាគច្រើនគឺ Emotet (ដែលគេស្គាល់ផងដែរថាជា Heodo) ។ វាជាពពួកពហុមុខដែលអាចធ្វើការជាអ្នកទាញយក មេរោគដទៃទៀតដូចជា៖ backdoor Trojan អ្នកលួចអត្តសញ្ញាណប័ណ្ណ ឬសារឥតបាន ការ។មេរោគដែលមានប្រជាប្រិយភាពដទៃទៀតដែលក្រុមអ្នកស្រាវជ្រាវរកឃើញនិងរាយការណ៍មាន Gozi banking trojan និងកម្មវិធីដំឡើងសម្រាប់ GandCrab ដែលជាមេរោគកំពុង រាតត្បាតនាពេលបច្ចុប្បន្ននេះ។
ដោយសារតែម៉ាស៊ីនស្កេនសុវត្ថិភាពអ៊ីម៉េលភាគច្រើនធ្វើការ ងារល្អក្នុងការរកមើលឯកសារភ្ជាប់ដែលមានគំនិតអាក្រក់នោះយុទ្ធនាការសារឥតបានការអ៊ីម៉េលថ្មីៗមិនមានដំណើរការដូចពីមុនទេ។បច្ចុប្បន្នយុទ្ធនាការសារឥតបានការជាច្រើនមានការផ្លាស់ប្តូររួមបញ្ចូលទាំងការផ្ទុកទិន្នន័យមេរោគនៅក្នុងឯកសារភ្ជាប់ឯកសារ ការបន្ថែមតំណ ក្នុងអ៊ីម៉េល ដែលចង្អុលទៅគេហទំព័រពីកន្លែងដែលជនរងគ្រោះត្រូវគេសួរដើម្បីទាញយក ឯកសារព្យាបាទ ឬកម្មវិធីដំឡើងមេរោគ។
“URLhaus នឹងមិនទទួលជោគជ័យដោយគ្មាន ជំនួយពីសហគមន៍។ ប៉ុន្តែយើងមិនទាន់ទៅដល់កន្លែងដែលយើងគួរតែនៅនៅឡើយទេ។ វាត្រូវការមធ្យោបាយយូរអង្វែងដើម្បីដោះស្រាយនឹងពេលវេលាឆ្លើយតបទៅនឹងការបំពាន។ រយៈពេលប្រតិកម្មជាមធ្យមមានរយៈពេលជាងមួយសប្តាហ៍គឺច្រើន ហើយវាបង្ហាញពីប្រ ព័ន្ធអ៊ិនធឺណេតអាក្រក់ “។


ប្រភពព័ត៌មាន៖