រហូតមកដល់ពេលនេះ បញ្ហារកាំរកូសរវាង សហរដ្ឋអាមេរិក និងក្រុមហ៊ុនបច្ចេកវិទ្យា ធំបំផុតរបស់ចិន និងពិភពលោក Huawei កំពុងបង្កើតទៅជាបញ្ហាធំៗជាច្រើន សម្រាប់សេដ្ឋកិច្ចពិភពលោក ជាពិសេសខណៈដែលក្រុមហ៊ុន Huawei ត្រូវបានគេដឹងថា ជាក្រុមហ៊ុននាំមុខគេក្នុងការរៀបចំ ផែនការផ្តល់សេវាកម្មអ៊ិនធឺណេត 5G ទៅកាន់ពិភពលោក។
សហរដ្ឋអាមេរិកកំពុងព្យាយាម បញ្ចុះបញ្ចូលបណ្តាប្រទេសដទៃ មិនអនុញ្ញាតឱ្យឧបករណ៍ របស់ក្រុមហ៊ុន Huawei ចូលទៅក្នុងលទ្ធភាពនៃ ការប្រើប្រាស់បណ្តាញ 5G ទំនើបលឿន ព្រោះឧបករណ៍នេះ អាចត្រូវបានប្រើប្រាស់ ដោយរដ្ឋាភិបាលចិន សម្រាប់ធ្វើចារកម្ម។
ក្រុមហ៊ុន Huawei តែងតែធ្វើការបដិសេធយ៉ាងខ្លាំង ចំពោះការចោទប្រកាន់នេះ ខណៈខ្លួនបានបង្កើតឡើង នូវតួនាទីនាំមុខគេដ៏រឹងមាំ នៅក្នុងការចាប់យកបច្ចេកវិទ្យា 5G សម្រាប់ក្រុមហ៊ុនទូរស័ព្ទជាច្រើន លើលោកដែលចង់ក្លាយជាក្រុមហ៊ុនដំបូងគេ ក្នុងការផ្តល់សេវាកម្មថ្មីនេះ ទៅកាន់អតិថិជនរបស់ខ្លួន ។
លោក StéphaneTéral អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ចល័តនៅ ក្រុមហ៊ុនស្រាវជ្រាវ IHS Markit បាននិយាយថា ការហាមឃាត់ក្រុមហ៊ុន Huawei នឹងបង្កើតភាពខ្វះចន្លោះ ដែលគ្មាននរណាម្នាក់អាច បំពេញទាន់ពេលព្រមទាំងអាច ធ្វើឱ្យខូចខាតដល់ការដាក់ពង្រាយ 5G នៅទូទាំងពិភពលោកជាមិនខាន ៕
