500px ជាសហគមន៍ថតរូបលើបណ្តាញទទួលរងការរំលោភបំពានទិន្នន័យដ៏ធំ ដោយសារការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ចំនួន ១៤,៨ លាននាក់តាមរយៈអ៊ិនធើណេត។ បណ្តាញសកល 500px សម្រាប់អ្នកថតរូប និងជាវេទិកាគ្រប់គ្រងអ្នកប្រើប្រាស់ប្រហែល ១៦ លាននាក់ទទួលបានប្រាក់ខែសម្រាប់ការងារនិងជំនាញរបស់ពួកគេ។
អ្នកជំនាញការសន្តិសុខបង្ហាញឱ្យដឹងពីហេតុការណ៍សន្តិសុខនេះនៅខែកក្កដាឆ្នាំ ២០១៨។ ការបំពានដោយគ្មានការអនុញ្ញាតបំបែកប្រព័ន្ធ 500px និងទទួលបានការចូលប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ក្នុងករណីនេះអ្នកឈ្លានពានចូលប្រើព័ត៌មានសំខាន់របស់ អ្នកប្រើរួមទាំង ឈ្មោះ និងនាមត្រកូល ឈ្មោះអ្នកប្រើប្រាស់ អាស័យដ្ឋានអ៊ីម៉េល រួមបញ្ចូលទាំងពាក្យសម្ងាត់ ថ្ងៃខែឆ្នាំកំណើត ទីក្រុងរដ្ឋ / ខេត្ត ប្រទេសនិងភេទ។
ក្រុមវិស្វករ 500px ចាត់វិធានការរួចហើយដើម្បីកាត់បន្ថយឧបទ្ទវហេតុនេះហើយក្រុមហ៊ុនជឿជាក់ថាពុំមានភ័ស្តតាងបញ្ជាក់ថា មានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតលើកាន់គណនីរបស់អ្នកប្រើនោះទេ ចំពោះព័ត៌មានដូចជាលេខកាតឥណទានចាប់តាំងពីទិន្នន័យទាំងនេះមិនត្រូវគេរក្សាទុកនៅលើម៉ាស៊ីនរបស់ក្រុមហ៊ុន។
ក្រុមហ៊ុននោះនិយាយថា អ្នកប្រើលុកចូល មុនថ្ងៃទី ៥ ខែកក្កដាឆ្នាំ២០១៨ គឺជាជនរងគ្រោះដ៏មានសក្តានុពលពីការរំលោភបំពាន ទិន្នន័យនេះ ហើយក្រុមហ៊ុនជូនដំណឹងទៅអ្នកប្រើទាំងអស់តាមរយៈ អ៊ីម៉េលក៏ដូចជានៅ នឹងកន្លែង និងជាមួយការជូនដំណឹងតាមទូរស័ព្ទ ទោះបីជាយ៉ាងណាក៏ដោយក៏វាបង្ករ ផលប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើន។
យោងតាមប្រភពពី 500px បញ្ជាក់ថា ជំហានបន្ទាប់ត្រូវគេប្រើដើម្បីយកទៅការពារអតិថិជនរបស់ពួកគេពីការវាយប្រហារនាពេលអនាគត។
•ចំពោះទិន្នន័យផ្ទាល់ខ្លួន យើងបានកំណត់ពាក្យសម្ងាត់ដែលអ៊ិនគ្រីប MD5 ទាំងអស់ រួចហើយ ហើយការកំណត់ពាក្យសម្ងាត់ប្រព័ន្ធថ្មីកំពុងដំណើរការ។
•យើងបានពិនិត្យមើលការចូលទៅកាន់ម៉ាស៊ីនបម្រើទិន្នន័យរបស់យើង និងសេវាកម្មផ្ទុកទិន្នន័យសំខាន់ផ្សេងៗទៀត។
•យើងកំពុងបន្តតាមដានប្រភពកូដរបស់យើងទាំងផ្នែកសាធារណៈនិងខាងក្នុងដើម្បីការពារប្រឆាំងនឹងបញ្ហាសន្តិសុខ។
•យើងកំពុងធ្វើជាដៃគូជាមួយអ្នកឯកទេសឈានមុខផ្នែកសន្តិសុខតាមអ៊ីនធើណេតដើម្បីធានាសុវត្ថិភាពគេហទំព័ររបស់យើងកម្មវិធីចល័តប្រព័ន្ធខាងក្នុងនិងដំណើរការសុវត្ថិភាព។
•យើងកំពុងកែប្រែដំណើរការអភិវឌ្ឍកម្មវិធីខាងក្នុងរបស់យើង។
•យើងកំពុងបន្តបង្កើនហេដ្ឋារចនាសម្ព័ន្ធបណ្តាញរបស់យើង។ ក្រុមហ៊ុននេះបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រាប់អ្នកអនុវត្តច្បាប់ហើយទាក់ទងក្រុមហ៊ុនសន្តិសុខឯកជនមួយដើម្បីស៊ើបអង្កេតលើបញ្ហានេះ។

ប្រភពព័ត៌មាន៖
https://gbhackers.com/500px-hacked-attackers-stolen-14-8-million-users-personal-data/