ដោយប្រឈមនឹងកង្វះខាតដីធ្លីដ៏សំខាន់ទីក្រុងហុងកុងមានផែនការសាងសង់កោះសិប្បនិម្មិតមួយក្នុងចំណោមមហិច្ឆតាធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោកដែលជាគម្រោងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយ។ គម្រោង Lantau Tomorrow Vision ដែលនឹងចំណាយអស់ ៧៩ ពាន់លានដុល្លារនឹងផ្តល់ឱ្យទីក្រុងនូវដីទំហំ ១,០០០ ហិកតាបន្ថែមទៀតដើម្បីសាងសង់លំនៅដ្ឋានថ្មីចំនួន ២៦០.០០០ ខ្នង។
យោងតាមសារព័ត៌មាន CNN ក្រុមមួយឈ្មោះថា Save Lantau កំពុងដាក់សម្ពាធរដ្ឋាភិបាលឱ្យពិចារណាឡើងវិញអំពីកោះសិប្បនិម្មិតនេះដោយលើកឡើងពីតម្លៃដែលអាចនឹងលុបចោលនូវចំនួនទឹកប្រាក់បម្រុងទុករបស់ទីក្រុងចំនួនពាក់កណ្តាល។
ក្រុមនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា: «គម្រោងនេះនឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃថ្លៃបំផុតស្មុគស្មាញនិងគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ហុងកុង»។


ប្រភព ៖