១. ព័ត៌មានទូទៅ
នាពេលថ្មីៗនេះ ក្រុមហ៊ុន Google បានបញ្ចេញការអាប់ដេតសន្តិសុខទៅលើផលិតផល Android របស់ខ្លួនក្នុងខែមេសា ២០១៩ ដើម្បីជួសជុលទៅលើភាពងាយរងគ្រោះ (ចំនុចខ្សោយ) ជាច្រើនដែលមាននៅក្នុង Android Open Source Project (AOSP)។
ចំនុចខ្សោយធ្ងន់ធ្ងរបំផុត (critical) ចំនួនពីរ ដែលមានលេខសំគាល់ CVE-2019-2027 និង CVE-2019-2028 ដែលមាននៅលើ Gogole Media framework (មុខងារសម្រាប់ធ្វើការគ្រប់គ្រងទៅលើ media content) និង Application Programming Interface (ធ្វើការងារជាមួយនឹង multimedia hardware)។ ចំនុចខ្សោយទាំងពីរនេះ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារបង្កើតនូវឯកសារមានមេរោគ ដែលអាចទាញយកនូវសិទ្ធិគ្រប់គ្រងទៅលើឧបករណ៍នោះបាននៅពេលដែលឯកសារនោះត្រូវបានដំណើរការ។
២.ជំនាន់ដែលរងផលប៉ៈពាល់
ឧបករណ៍ទាំងឡាយណាដែលដំណើរការ Android ជំនាន់ទី 7.0 ឡើងទៅ
៣. ផលវិបាក
ការវាយលុកដោយជោគជ័យនឹងអាចអនុញ្ញាតឱ្យអ្នកវាយប្រហារ ដំណើរការនូវកូដពីចំងាយនៅលើឧបករណ៍រងគ្រោះ ដែលអាចឲ្យអ្នកវាយប្រហារធ្វើការគ្រប់គ្រងទាំងស្រុងទៅលើឧបករណ៍នោះ។
៤. អនុសាសន៍ណែនាំ
អ្នកប្រើប្រាស់ត្រូវបើកនូវមុខងារអាប់ដេតដោយស្វ័យប្រវត្តិ (automatic update) ឬក៏ធ្វើការអាប់ដេតទៅកាន់ជំនាន់ចុងក្រោយបង្អស់ទៅតាមផលិតផលនៃក្រុមហ៊ុននីមួយៗដែលប្រើប្រាស់ Android។
៥. ឯកសារពាក់ព័ន្ធ
https://source.android.com/security/bulletin/2019-04-01.html
