សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់បណ្ដាញសង្គម Line ថ្មីៗនេះក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់មុខងារចំនួនពីរដែលគួរឱ្យចាប់អារម្មណ៍ដែលអាចធ្វើឱ្យមានភាពងាយស្រួលនិងប្រសើរឡើងចំពោះអ្នកដែលកំពុងប្រើប្រាស់ មុខងារទាំងពីរនេះលោកអ្នកអាច៖
– ធ្វើការថតអេក្រង់ (Screenshots)នៃការសន្ទនា ដែលលោកអ្នកអាចកំណត់ចំនួនសារ ដែលលោកអ្នកចង់ថត ដោយគ្រាន់តែចុចលើសារនោះឱ្យយូរបន្តិច រួចជ្រើសយកពាក្យ “Capture” ហើយជ្រើសយកចំនួនសារដែលអ្នកចង់ថត។ លើសពីនេះទៀត លោកអ្នកក៏អាចបាំងរូប profile របស់អ្នកផ្ញើរទៀតផង ដូចបានបង្ហាញក្នុងរូបភាពខាងក្រោម។
– ធ្វើការចែករំលែក ឬលុបរូបថតនិងវីដេអូបានច្រើនក្នុងពេលតែមួយ ដោយចូលទៅក្នុង “shared content“ menu ក្នុង chat របស់លោកអ្នក។
មុខងារទាំងពីរនេះអាចប្រើប្រាស់នៅលើប្រព័ន្ធ iOS តែប៉ុណ្ណោះ សម្រាប់ប្រព័ន្ធ Android ក្រុមហ៊ុនអាចនឹងដាក់ឱ្យប្រើប្រាស់នាពេលក្រោយ៕