ហ្វេសប៊ុក ជាបណ្ដាញសង្គមដែលមានល្បីល្បាញបំផុតមួយ នៅលើសកលលោក។ ។ យោងតាមស្ថិតិនៅឆ្នាំ២០១៨ របស់វេបសាយ Data LEADS ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវដេលី អាស៊ីជាតំបន់មួយដែលមានអ្នកប្រើប្រាស់ហ្វេសប៊ុកសកម្មបំផុតក្នុងលោក។ ក្នុងចំណោមប្រទេសទាំងនោះ ឥណ្ឌា ឈរនៅលើកំពូលតារាង ចំណែកកម្ពុជាជាប់ចំណាត់ថ្នាក់ទី៧ក្នុងចំណោមរដ្ឋអាស៊ាន និងលំដាប់ទី១៣ក្នុងចំណោមតំបន់អាស៊ី។
សម្រាប់ស្ថិតិដែលបានចេញផ្សាយកាលពីថ្មីៗនេះ សម្រាប់ឆ្នាំ២០១៨ ចំណាត់ថ្នាក់បណ្តាប្រទេសក្នុងតំបន់អាស៊ីមានដូចខាងក្រោមនេះ៖
ទី១៖ ឥណ្ឌាដែលមានប្រជាជនសរុបប្រមាណ ១,៣២ពានលាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ២៥១លានគណនី
ទី២៖ ឥណ្ឌូណេស៊ីដែលមានប្រជាជនសរុបប្រមាណ ២៦១លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ១៣១លានគណនី
ទី៣៖ ជប៉ុនដែលមានប្រជាជនសរុបប្រមាណ ១២៧លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៧១លានគណនី
ទី៤៖ ហ្វីលីពីនដែលមានប្រជាជនសរុបប្រមាណ ១០៣លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៦២លានគណនី
ទី៥៖ វៀតណាមដែលមានប្រជាជនសរុបប្រមាណ ៩២,៧ លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៥០លានគណនី
ទី៦៖ ថៃដែលមានប្រជាជនសរុបប្រមាណ ៦៨,៨៦ លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៤៦លានគណនី
ទី៧៖ កូរ៉េខាងត្បូងដែលមានប្រជាជនសរុបប្រមាណ ៥១,២៥លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៤៣លានគណនី
ទី៨៖ ប៉ាគីស្ថានដែលមានប្រជាជនសរុបប្រមាណ ១៩៣,២លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៣២លានគណនី
ទី៩៖ បង់ក្លាដេសដែលមានប្រជាជនសរុបប្រមាណ ១៦៣លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ២៨លានគណនី
ទី១០៖ ម៉ាឡេស៊ីដែលមានប្រជាជនសរុបប្រមាណ ៣១,១៩លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ២២លានគណនី
ទី១១៖ មីយ៉ាន់ម៉ាដែលមានប្រជាជនសរុបប្រមាណ ៥២,៨៩លាននាក់ (២០១៦) មានអ្នកចុះផ្សាយប្រើប្រាស់ហ្វេកបុកចំនួន ១៦លានគណនី
ទី១២៖ នេប៉ាល់ដែលមានប្រជាជនសរុបប្រមាណ ២៩លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៨,៧លានគណនី
ទី១៣៖ កម្ពុជាដែលមានប្រជាជនសរុបប្រមាណ ១៥,៧៦លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៦,៣លានគណនី
ទី១៤៖ ស្រីលង្កាដែលមានប្រជាជនសរុបប្រមាណ ២១,២លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៦,៣លានគណនី
ទី១៥៖ សិង្ហបុរីដែលមានប្រជាជនសរុបប្រមាណ ៥,៦លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ៤,៣លានគណនី
ទី១៦៖ ឡាវដែលមានប្រជាជនសរុបប្រមាណ ៦,៧៥លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ២,២លានគណនី
ទី១៧៖ ចិនដែលមានប្រជាជនសរុបប្រមាណ ១,៣៧ពាន់លាននាក់ (២០១៦) មានអ្នកចុះឈ្មោះប្រើប្រាស់ហ្វេកបុកចំនួន ១,៨លានគណនី៕
