ការបោះឆ្នោតជ្រើសរើសនាយកសាលាវិទ្យាល័យមួយត្រូវហេគដោយបេក្ខជនម្នាក់ដើម្បីបោះឆ្នោតរាប់រយសន្លឹកសម្រាប់ខ្លួនឯង

0

ការបោះឆ្នោតរើសនាយកវិទ្យាល័យលើកដំបូងធ្វើឡើងដោយវិទ្យាល័យ Berkeley នៅកាលីហ្វ័រញ៉ាទទួលរងគ្រោះពីការវាយប្រហារ។ បេក្ខជនម្នាក់បោះឆ្នោតរាប់រយសន្លឹកសុទ្ធតែក្លែងក្លាយសម្រាប់ខ្លួនគាត់។ សាលារៀនមិនបានប្រើកម្មវិធីបោះឆ្នោតទេដោយពួកគេស្នើសុំឱ្យសិស្ស​​បោះឆ្នោតដោយប្រើអ៊ីម៉ែលនិងពាក្យសម្ងាត់លំនាំដើមដែលគេផ្តល់ជូនដល់សិស្សដោយមានទាំងលេខសម្គាល់របស់សិស្សនីមួយៗ។

មានមនុស្សច្រើនជាង២ ៤០០ នាក់មានសិទិ្ធបោះឆ្នោត។ ក្រោយពេលការបោះឆ្នោតបញ្ចប់បុគ្គលិក និងសិស្សកត់សម្គាល់សកម្មភាពដែល​គួរឱ្យសង្ស័យមួយចំនួនមុនពេលបញ្ចប់ការបោះឆ្នោត ។នាយកសាលាលោក John Villavicencio រួមជាមួយនិស្សិតជាន់ខ្ពស់រកឃើញថា ការលួចបន្លំសន្លឹកឆ្នោតមិនមែនពួកហេគឃ័រជាអ្នកធ្វើ ទេតែផ្ទុយទៅវិញ ការបន្លំធ្វើឡើងដោយអ្នកឯកទេស ហើយសន្លឹកឆ្នោតទាំងអស់បោះចេញពីកុំព្យូទ័រដូចគ្នាតាមលំដាប់តួអក្សរ។

លោក John Villavicencio ប្រាប់សារពត៌មាន Westport News ថា បេក្ខជនម្នាក់មានជំនួយពីមិត្តភក្តិបោះឆ្នោតតាមអ៊ីនធឺរណិតដោយលួចចូលក្នុងគណនីអ៊ីម៉ែលរបស់សាលាដែលមានឈ្មោះសិស្សច្រើនជាង ៥០០ នាក់។”បេក្ខជន​ក្លែងបន្លំ(មិនត្រូវបានគេបញ្ចេញឈ្មោះ)លួចចូលក្នុងបញ្ជីឈ្មោះសិស្ស និងយកលេខសម្គាល់ខ្លួនរបស់សិស្ស។ ” ពាក្យសម្ងាត់ដើរតួយ៉ាងសំខាន់ក្នុងការការពារគណនីនៅលើអ៊ីនធឺណិតខ្សោយ ឬលំនាំដើម(default password )។ ពាក្យសម្ងាត់ដើរតួយ៉ាងសំខាន់ក្នុងកិច្ចការពារគណនីអ៊ីនធឺរណិត។​​​ពាក្យសម្ងាត់ដែលខ្សោយឬប្រើ Password លំនាំដើម(default password ) គឺជានំសម្រាប់ពួកហេគឃ័រ ដោយពួកគេអាចបំបែកចូលគណនីរបស់អ្នកយ៉ាងងាយស្រួលដោយប្រើបច្ចេកទេសបង្ខំ។

ប្រភពព័ត៌មាន៖

https://gbhackers.com/presidential-election-candidate/

LEAVE A REPLY

Please enter your comment!
Please enter your name here