ក្រុមហ៊ុន Facebook ប្រកាសមុខងារថ្មីៗ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាមួយកម្មវិធីបណ្ដាញសង្គម Facebook, Messenger និង Instagram

0

នៅក្នុង F8 សន្និសីទ ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានព្យាយាមបង្ហាញឱ្យឃើញថាក្រុមហ៊ុនបានកែរសម្រួលគោលការណ៍ទាក់ទងនឹងការប្រើប្រាស់ទិន្នន័យ របស់អ្នកប្រើប្រាស់ ដែលជាបញ្ហាយ៉ាងធំសម្រាប់ហ្វេសប៊ុក ក្រោយពីក្រុមហ៊ុននេះត្រូវបានរកឃើញថាបានប្រើប្រាស់ ទិន្នន័យរបស់អតិថិជនដោយមិនមានការអនុញ្ញាត ជាច្រើនលើកច្រើនសារ និងបានផ្ទុកលេខសម្ងាត់ រាប់លានរបស់អ្នកប្រើប្រាស់ ក្នុងប្រព័ន្ធផ្ទុកទិន្នន័យ ជារបៀបដែលអាចអានបាន (No password masking) កាលពីពេលថ្មីៗនេះ។ ប៉ុន្តែទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនបានប្រកាសមុខងារថ្មីៗ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាមួយកម្មវិធីបណ្ដាញសង្គម Facebook, Messenger និង Instagram ដូចជា៖

-ធ្វើការរចនាឡើងវិញរបស់បណ្តាញសង្គម Facebook នៃផ្ទៃមុខដែលមានរូបតំណាងពណ៌ខៀវរបស់ខ្លួន​ នឹងជំនួសដោយការរចនាទៅជាពណ៌សវិញយ៉ាងស្រស់ស្អាត
-អ្នកប្រើប្រាស់ Facebook messenger អាចធ្វើការទាក់ទងផ្ទាល់ជាមួយអ្នកប្រើប្រាស់ WhatsApp និង Instagram

-ទំនាក់ទំនងទាំងអស់នឹងត្រូវបាន encrypt end-to-end
-កែសម្រួលការប្រើមុខងារ Groups ក្នុង Messenger
-កំពុងធ្វើការសាកល្បងដើម្បីស្វែងរកវិធីកាត់បន្ថយការនិយាយសំឡុតគម្រាម​កាត់បន្ថយការនិយាយសំឡុតគម្រាម (bullying) ក្នុងបណ្ដាញសង្គម Instagram
-បន្ថែមមុខងារ “away” ក្នុង Instagram ដើម្បីឱ្យអ្នកប្រើប្រាស់ផ្អាកការប្រើប្រាស់ Instagram ពេលគេរវល់ជាមួយកិច្ចការផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here