ចាប់តាំងពីបណ្ដាញ Facebook បានលេចរូបរាងរហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុននេះបានទិញយកក្រុមហ៊ុនដទៃជាច្រើនដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ ក្នុងចំណោមនោះក៏មានក្រុមហ៊ុនបណ្ដាញទំនាក់ទំនងចំនួនបីដែល Facebook បានចំណាយលុយពីខ្ទង់លាន ដល់ខ្ទង់ពាន់លានដុល្លារដើម្បីទិញយក។
សេវាកម្មសម្រាប់ទំនាក់ទំនងគ្នាមួយនេះបានបើកដំណើរការនៅខែមករាឆ្នាំ២០១០ ក្រោយពីសង្កេតឃើញឥទ្ធិពលរបស់សេវាកម្មមួយនេះ ក្រុមហ៊ុន Facebook ក៏បានទិញយកក្នុងទំហំទឹកប្រាក់១៩,៣ពាន់លានដុល្លារ កាលពីឆ្នាំ២០១៤ ខែកុម្ភៈ។
Instagram ជាសេវាកម្មសម្រាប់ចែករំលែករូបភាព ឬវីដេអូលើអ៊ីនធឺណិតតាមរយៈទូរសព្ទ ហើយវាក៏ជាបណ្ដាញទំនាក់ទំនងសង្គមផងដែរ។ កាលពីខែមេសាឆ្នាំ២០១២ ក្រុមហ៊ុន Facebook បានទិញយក Instagram ក្នុងតម្លៃ១ពាន់លានដុល្លារ។
@FriendFeed
ជាសេវាកម្មបណ្ដាញសង្គមដ៏ធំមួយរបស់សហរដ្ឋអាមេរិកដែលចាប់ដំណើរការកាលពីខែតុលា ឆ្នាំ២០០៧ ហើយត្រូវបានទិញយកដោយ Facebook នៅខែសីហាឆ្នាំ២០០៩ ក្នុងទំហំទឹកប្រាក់ ៤៧,៥លានដុល្លារ៕