អ្នកស្រាវជ្រាវវិភាគទិន្នន័យដែលបែកធ្លាយនៅក្នុងការបំពានទិន្នន័យ។ លេខសម្ងាត់ ‘12345,’ ‘123456’ និង‘123456789’ ជាពាក្យសម្ងាត់ទូទៅបំផុតបន្ទាប់មកគឺ test1 និងពាក្យ password ។ ក្រុមអ្នកស្រាវជ្រាវអនាមិកឯករាជ្យមួយក្រុមបង្កើតបញ្ជីពាក្យសំងាត់ដែលមានប្រជាប្រិយបំផុតចំនួន ២០០ ដែលបែកធ្លាយនៅក្នុងការបំពានទិន្នន័យកំឡុងឆ្នាំ២០១៩ ហើយចែករំលែកវាជាមួយក្រុមហ៊ុនសន្តិសុខNordPass។
តើអ្នកស្រាវជ្រាវរកឃើញអ្វី?
NordPass ប្រមូល និងវិភាគលេខកូដសំងាត់សរុបចំនួន ៥០០លានពីការបំពាននៅឆ្នាំនេះ។ ហើយលទ្ធផលនៃការសិក្សាគឺស្របទៅនឹងការរកឃើញពីការសិក្សាស្រដៀងគ្នាក្នុងរយៈពេលកន្លងមក។ ការប្រមូលដ៏ល្បីល្បាញលេខ ១ ដល់ ៥ បំពានលើកំណត់ត្រាចំនួន ៣ពាន់លាន។ ពាក្យសំងាត់ខ្សោយរួមបញ្ចូលខ្សែអក្សរបង្កើតជាខ្សែផ្តេករឺបញ្ឈរលើក្តារចុចដូចជា asdfghjkl, qazwsx, 1qaz2wsx ។ ល។ ជាក់ស្តែងបំផុតលេខសំងាត់មួយចំនួននៅតែទទួលការពេញនិយមពីអ្នកប្រើប្រាស់ ចំនួន ៨៣០.៨៤៦ នាក់ដែលប្រើប្រាស់វា។ លេខសម្ងាត់ ‘12345,’ ‘123456’ និង‘123456789’ ជាពាក្យសម្ងាត់ទូទៅបំផុតបន្ទាប់មកគឺពាក្យ test1និងពាក្យ password ។ លេខសម្ងាត់ដែលមានឈ្មោះស្រីពេញនិយមរួមមានNicole, Jessica, Hannah ។ ល។ រួមជាមួយលេខ និងឈ្មោះ មានឈ្មោះជាអក្សរសាមញ្ញដូចជា ‘asdf,’ qwerty, ” iloveyou ជាដើម។ បញ្ចីពាក្យសម្ងាត់ចំនួន២៥ដែលគេពេញនិយមប្រើ។
ខាងក្រោមជាបញ្ចីពាក្យសម្ងាត់ចំនួន២៥ក្នុងចំណោម២០០ ដែលមានការពេញនិយមប្រើពីអ្នកប្រើប្រាស់៖
- 12345
- 123456
- 123456789
- test1
- password
- 12345678
- zinch
- g_czechout
- asdf
- qwerty
- 1234567890
- 1234567
- Aa123456.
- iloveyou
- 1234
- abc123
- 111111
- 123123
- dubsmash
- test
- princess
- qwertyuiop
- sunshine
- BvtTest123
- 11111
អនុសាសន៍
ការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់លេខសម្ងាត់ទូទៅនៅតែបន្តផ្តល់អត្ថប្រយោជន៍ដល់អ្នកវាយប្រហារតាមអ៊ិនធឺរណេត។ កំហុសធំពីរដែលអ្នកប្រើប្រាស់ធ្វើគឺពួកគេប្រើពាក្យសម្ងាត់ខ្សោយពីព្រោះពួកគេងាយចងចាំ និងប្រើពាក្យសម្ងាត់ទូទៅក្នុងចំណោមសេវាកម្មតាមអ៊ិនធឺរណិតច្រើន។ ជាមួយនឹងការបំពានទិន្នន័យ កត្តានោះក្លាយជារឿងធម្មតាដោយអ្នកប្រើអ៊ិនធឺរណិតត្រូវជៀសវាងកំហុសឆ្គងទូទៅបែបនេះ និងកែលម្អឥរិយាបថសុវត្ថិភាពតាមអ៊ីនធឺណិត។