Apple បានចាប់ផ្ដើមបើកដំណើរការកម្មវិធីស្វែងរកចន្លោះប្រហោងយកប្រាក់រង្វាន់ ចាប់ពីថ្ងៃនេះ សម្រាប់គ្រប់គ្នា ក្រោយពីបានប្រកាសពីកម្មវិធីនេះកាលពីខែសីហា ក្នុងសន្និសីទកាសែត Black Hat នៅ Las Vegas។
ពីមុនមកការស្វែងរកចន្លោះប្រហោងនេះគឺមានសម្រាប់តែអ្នកស្រាវជ្រាវសុវត្ថិភាពមួយចំនួនដែល Apple ធ្វើការអញ្ជើញតែប៉ុណ្ណោះ ហើយទទួលយកតែចន្លោះប្រហោងលើ iOS តែប៉ុណ្ណោះ។ ប៉ុន្តែពីពេលនេះទៅ ក្រុមហ៊ុនបើកចំហជាសាធារណៈ និងទទួលយកចន្លោះប្រហោងលើផលិតផលជាច្រើនរួមមាន iPadOS, macOS, tvOS, watchOS និង iCloud ផងដែរ។
ចំពោះប្រាក់រង្វាន់ដែល Apple ប្រគល់ជូនមានចែកចេញជា ៥ ប្រភេទខុសៗគ្នា ៖
iCloud
- ការ Access ចូលទិន្នន័យនៃគណនី iCloud លើ Server របស់ Apple បាន ១០០ ០០០ ដុល្លារ
វាយប្រហារលើឧបករណ៍តាមរយៈការ Access ផ្ទាល់
- អាចបំបែកកូដមុខអេក្រង់ បាន ១០០ ០០០ ដុល្លារ
- អាចយកទិន្នន័យអ្នកប្រើប្រាស់ពីឧបករណ៍ បាន ២៥០ ០០០ ដុល្លារ
វាយប្រហារឧបករណ៍តាមរយៈកម្មវិធីដែលអ្នកប្រើប្រាស់មានដំឡើង
- អាច Access ចូលដល់ទិន្នន័យសំខាន់ បាន ១០០ ០០០ ដុល្លារ
- អាចធ្វើប្រតិបត្តិការ Kernel Code បាន ១៥០ ០០០ ដុល្លារ
- អាចវាយប្រហារលើ CPU បាន ២៥០ ០០០ ដុល្លារ
វាយប្រហារ Network ដោយមានទំនាក់ទំនងជាមួយអ្នកប្រើ
- អាច Access ចូលដល់ទិន្នន័យសំខាន់ដោយវិធី One-Click បាន ១៥០ ០០០ ដុល្លារ
- អាចប្រតិបត្តិការ Kernel Code តាមវិធី One-Click បាន ២៥០ ០០០ ដុល្លារ
វាយប្រហារលើ Network ដោយមិនបាច់មានសកម្មភាពជាមួយអ្នកប្រើ
- វាយប្រហារដោយនៅក្បែរ តាមវិធី Zero-Click បាន ២៥០ ០០០ ដុល្លារ
- អាច Access ចូលដល់ទិន្នន័យសំខាន់តាមវិធី Zero-Click បាន ៥០០ ០០០ ដុល្លារ
- អាចប្រតិបត្តិការ Kernel Code តាមវិធី Zero-Click និងឆ្លងផុត Kernel PAC បាន ១ លានដុល្លារ
Apple ក៏នឹងហ៊ានផ្ដល់ប្រាក់រង្វាន់ ៥០% បន្ថែមសម្រាប់ចន្លោះប្រហោងដែល Apple បានជួសជុលរួច។ វាជាចន្លោះប្រហោងដែល Apple បានជួសជុលរួច ដែលមានក្នុង Version ចាស់នៃ Software របស់ខ្លួន ប៉ុន្តែវាកើតមានឡើងម្ដងទៀតក្នុងកូដនៃ Version ថ្មី៕