ពេលវេលាដ៏លំបាកមួយសម្រាប់ Mark គឺនៅឆ្នាំ ២០០៦ ពេល Yahoo ចង់ទិញយក Facebook ក្នុងទំហំទឹកប្រាក់ ១ ពាន់លានដុល្លារ។ ទោះបីជាមានមនុស្សជាច្រើនជឿថា Facebook នឹងទទួលសំណើទិញយកនេះ ប៉ុន្តែ Mark និងសហស្ថាបនិកមួយរូបទៀត សម្រេចចិត្តច្បាស់ថានឹងទុកឲ្យជំនួញនេះរីកលូតលាស់ក្រោមស្នាដៃរបស់ខ្លួន។
សេដ្ឋីវ័យក្មេងរូបនេះបានលើកឡើងថា ៖ “ការមិនទទួលយកសំណើនេះជាពេលវេលាដ៏ចុកចាប់បំផុត។ ក្រោយការសម្រេចចិត្តនេះមានបុគ្គលិកសំខាន់ៗជាច្រើនបានចាកចេញ ព្រោះតែពួកគេមិនជឿលើអ្វីដែលពួកយើងកំពុងធ្វើ”។
Mark បានដាក់កំហុសលើខ្លួនឯងចំពោះការបាត់បង់ធនធានសំខាន់ទាំងនេះ ព្រោះគាត់យល់ថាការដែលមិនបានពន្យល់ឲ្យច្បាស់ពីអ្វីដែលក្រុមហ៊ុនកំពុងធ្វើ ជាដើមហេតុនៃការបាត់បង់នេះ។ ងាកមកមើលបច្ចុប្បន្ននេះ Facebook ត្រូវបានគេដាក់តម្លៃឲ្យ ១០៤ ពាន់លានដុល្លារឯណោះ៕