រូបិយប័ណ្ណឌីជីថលមួយនេះត្រូវបានបង្កើតឡើងដំបូងកាលពីឆ្នាំ ២០០៨ ដោយបុរសម្នាក់មានឈ្មោះថា Satoshi Nakamoto ដែលគ្រានោះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោក រហូតបានក្លាយជារូបិយប័ណ្ឌមួយដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នធនាគារណាទាំងអស់។
នៅរយៈពេល ២ ឆ្នាំដំបូងវាគ្មានតម្លៃទាល់តែសោះ ពោលគឺសូម្បីតែ ១ សេនដុល្លារ ដោយគេប្រើប្រាស់វាត្រឹមជារូបិយប័ណ្ឌតំណាងការទុកទិញភីហ្សាមួយគត់។ លុះការចងជាប្រព័ន្ធធ្វើប្រតិបត្តិការនៅ ២ ឆ្នាំបន្ទាប់តម្លៃរបស់វាក៏រាងងើបបន្តិច។ កាលនោះនៅខែមិនា ឆ្នាំ ២០១០ មានគេដេញថ្លៃដាក់លក់កាក់ BTC ១០ ០០០ រូបិយប័ណ្ឌតម្លៃត្រឹម ៥០ ដុល្លារ ប៉ុន្តែគ្មានអ្នកអើពើ។
តម្លៃរបស់វាបានឡើងមកដល់ ០,១២៥ ដុល្លារនៅខែតុលា ឆ្នាំ ២០១០ និងឆ្នាំ ២០១១ បាន ១ ដុល្លារ ហើយតម្លៃនេះទៀតសោធបានបន្តកើនឡើងឥតឈប់ រហូតផ្ទុះខ្លាំងដល់ក្បែរ ២០ ០០០ ដុល្លារឯណោះក្នុងមួយកាក់ នៅថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០១៧៕