អ្នកប្រើប្រាស់ Facebook លើ iPhone ប្រហែលមិនទាន់ដឹងមុខងារពិសេស Passcode មានស្រាប់លើ Facebook នោះទេ។ មុខងារនេះ អាចឲ្យអ្នកប្រើលេខសម្ងាត់បិទគណនី មិនឲ្យអ្នកណាអាចលួចឆែកឆេរ Facebook អ្នកបានឡើយ។ ដូច្នេះអ្នកមិនបាច់លំបាកដោនឡូតកម្មវិធីសម្រាប់ចាក់សោរកម្មវិធី Facebook ទៀតឡើយ។
ពេល Log Out គណនីពីកម្មវិធី Facebook លើ iPhone អ្នកនឹងឃើញសញ្ញា Settings (សញ្ញាកងចក្រ)។ ចុចលើសញ្ញានេះ នឹងឃើញឃ្លា “Add passcode” ។ បន្ទាប់មកវាយលេខកូដ ៤ខ្ទង់ដែលអ្នកចង់បាន រួចចុចពាក្យ Back។ ពេលចុចលើរូប Profile ហ្វេសប៊ុករបស់អ្នក នោះវានឹងទាមទារឲ្យវាយលេខកូដ ៤ខ្ទង់ ដែលបានកំណត់។បើចង់ឈប់ប្រើលេខកូដនេះ អ្នកគ្រាន់តែ Log Out គណនីហ្វេសប៊ុកម្តងទៀត ហើយចុចលើសញ្ញា Settings ដដែល នោះនឹងឃើញ៖
- Change passcode ៖ សម្រាប់ដូរលេខកូដ
- Remove passcode ៖ សម្រាប់លុបលេខកូដ ឈប់ប្រើតទៀត។









