ផ្ទៃប្រើប្រាស់ថ្មីជាមួយមុខងារ Dark Mode នឹងមាននៅលើវេបសាយ Facebook ប៉ុន្មានខែខាងមុខនេះហើយ

0

កាលពីខែឧសភា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន Facebook បានធ្វើការប្រកាសចេញពី គម្រោងរៀបចំកែប្រែមុខមាត់ថ្មី ទៅឲ្យកម្មវិធីហ្វេសប៊ុកដើម អមជាមួយនឹងការ នាំយកមុខងារ Dark Mode ដ៏ពេញនិយម មកឲ្យលើវេបសាយ ក៏ដូចជាកម្មវិធី សម្រាប់ស្មាតហ្វូន នាពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន។ យ៉ាងណា រហូតមកដល់ខែតុលា ដែលទើបតែកន្លងផុតថ្មីៗនេះ ប្រទះឃើញមានអ្នកប្រើប្រាស់ មួយចំនួន ត្រូវបានក្រុមហ៊ុន Facebook ធ្វើការអញ្ជើញឲ្យសាកល្បងប្រើប្រាស់នូវ កំណែអាប់ដេតថ្មីមួយនេះ លើវេបសាយរបស់ខ្លួន តែក្នុងជំនាន់ Beta ប៉ុណ្ណោះ។

ដោយឡែក មកដល់ឥឡូវនេះ យើងក៏ទទួលបានដំណឹង កាន់តែពិសេសមួយផ្សេងទៀត ដែលបញ្ជាក់ចេញពីក្រុមហ៊ុន ខាងលើផ្ទាល់តែម្តង។ ពិតមែនណាស់ Facebook បានប្រាប់ទៅកាន់ប្រភព អ្នកយកសារព័ត៌មានអន្តរជាតិ CNET ឲ្យដឹងថា កំណែអាប់ដេតថ្មី ដែលស្ថិតក្រោមឈ្មោះថា “The New Facebook” សម្រាប់នៅលើ គេហទំព័រហ្វេសប៊ុកដើម ដោយមានការនាំយកមកនូវរចនាបថ នៃផ្ទាំង Interface ថ្មី ដែលអាចបើកមុខងារ Dark Mode នឹងត្រូវបានបើកឲ្យដំណើរការ ជាសាធារណៈ មុនចូលដល់និទាឃរដូវឆ្នាំនេះ ដោយត្រូវបានរំពឹងទុកថា អាចនៅចន្លោះពាក់កណ្តាលខែមីនា ឆាប់ៗខាងមុខនេះ។ អញ្ចឹង ដូចអ្វីដែលប្រិយមិត្ត បានគិតដឹងហើយថា នៅក្នុងកំណែអាប់ដេតថ្មីនេះ គឺផ្តោតសំខាន់បំផុត ទៅលើមុខងារ Dark Mode តែម្តង។ លើសពីនេះ សូម្បីតែផ្ទៃ Interface ក៏នឹងផ្តល់ពណ៌ កាន់តែដិតច្បាស់ និងភ្លឺជាងមុនផងដែរ។

គួររំលឹកផងថា ទាក់ទងទៅនឹងមុខងារ Dark Mode នៅលើកម្មវិធីដើមនេះដែរ Facebook ក៏ធ្លាប់បានចាប់ផ្ដើម ធ្វើតេស្តសាកល្បងជាលើក ដំបូងរួចមកហើយ សម្រាប់ប្រព័ន្ធប្រតិបតិ្តការ Android ផងដែរ។ យ៉ាងណាក្តី មកដល់ពេលនេះ យើងក៏មិនទាន់ទទួលបាន ដំណឹងជាក់លាក់ណាមួយ ទាក់ទងនឹងកាលបរិច្ឆេទ បើកឲ្យដំណើរការ សម្រាប់ប្រព័ន្ធប្រតិបតិ្តការ iOS នៅឡើយទេ។ តែយើងជឿថា ក្រុមហ៊ុន Facebook ក៏កំពុងដុតដៃដុតជើង ក្នុងការអភិវឌ្ឍនូវកំណែអាប់ដេតធំមួយនេះហើយ ដូច្នេះ ទាំងប្រព័ន្ធប្រតិបតិ្តការ Android និង iOS ក៏អាចនឹងប្តូរបរិយាកាស ជាមួយនឹងបទពិសោធន៍ថ្មី នៅលើកម្មវិធី ហ្វេសប៊ុកដើម បន្ទាប់ពីពួកគេនឹងសម្រេចចិត្ត ទម្លាក់វា ទៅឲ្យ Browser កុំព្យូទ័រ មុនគេនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here