ជាការពិតបណ្តាញសង្គម Instagram និង Facebook ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនរបស់លោក Mark Zuckerberg មានមូលដ្ឋានក្នុងទឹកដីអាមេរិកប្រាកដជាឈរខាងប្រទេសរបស់ខ្លួនហើយ ទន្ទឹមដែលមានផ្ទុះការប៉ះទង្គិចកន្លងទៅជាមួយភាគីខាងប្រទេសអ៊ីរ៉ង់។
បើតាមរបាយការណ៍ពី CNN បានឲ្យដឹងថាបណ្តាញសង្គមយក្សទាំងពីរបានធ្វើការលុបចោលនៅគ្រប់ការបង្ហោះចែកចាយទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងការគាំទ្រដល់ឧត្តមសេនីយ៍លោក Qassem Soleimani របស់អ៊ីរ៉ង់ ដែលបានស្លាប់ដោយសារការធ្វើឃាតដោយ Drone របស់សហរដ្ឋអាមេរិក។
ប្រភពបានឲ្យដឹងថាយ៉ាងហោចណាស់អ្នកកាសែតអ៊ីរ៉ង់ចំនួន ១៥ រូប បានរាយការណ៍ថាគណនីរបស់ពួកគេត្រូវបានប្លុកនៅលើ Instagram ហើយមិនត្រឹមតែអ្នកសារព័ត៌មានទេ ទៀតសោតសូម្បីគណនីមាន Follower រាប់សែននាក់ដែលជាបុគ្គលមានឥទ្ធិពលរបស់អ៊ីរ៉ង់ក៏ត្រូវបាន Instagram លុបចោលពីបណ្តាញសង្គមខ្លួនដូចគ្នា។









