មានកម្មវិធីមួយ អាចឲ្យអ្នកមើលឃើញពីកម្រិតពុលក្នុងបរិយាកាស ដែលងាយស្រួលប្រើប្រាស់បំផុត។ Air Visual ជាកម្មវិធីសម្រាប់ដំឡើងលើស្មាតហ្វូនដែលមានការទាញយកច្រើនបំផុត និងផ្ដល់ទិន្នន័យជាក់លាក់គួរជាទីទុកចិត្ត ដែលគ្រប់គ្រងដោយក្រុមអ្នកត្រួតពិនិត្យ គុណភាពខ្យល់អាកាស IQAir AirVisual មានមូលដ្ឋាននៅប្រទេសស្វីស។ ដើម្បីប្រើប្រាស់កម្មវិធីនេះ៖
- ដំបូងធ្វើការទាញយកពី Play Store សម្រាប់ Android និង App Store សម្រាប់ iOS
- បន្ទាប់មកបើកកម្មវិធីឡើង រួចចុចលើពាក្យ “Get Started”
- ជំហានបន្ទាប់ចុចលើពាក្យ “Skip”
- បន្ទាប់មកចុចលើពាក្យ “Locate My City” ដើម្បីឲ្យកម្មវិធីចាប់ទីតាំងរបស់អ្នក
- ត្រូវចុចលើពាក្យ Allow ដើម្បីអនុញ្ញាតឲ្យកម្មវិធីចាប់ទីតាំង
- ពេលចាប់ទីតាំងរួច នឹងឃើញផ្ទាំងបង្ហាញពីទីតាំង និងស្ថានភាពនៃខ្យល់ក្នុងបរិយាកាស
- អ្នកអាចបន្ថែមទីតាំងថ្មីៗបានដោយចុចលើ “Add A New Place”
គួរដឹងថាកម្រិតនៃខ្យល់ក្នុងដែលមានក្នុងកម្មវិធីនេះមានចែកចេញជា ៦ ប្រភេទ ៖
- ពី ០-៥០ ជាកម្រិតល្អ
- ពី ៥១-១០០ ជាកម្រិតបង្គួរ
- ពី ១០១-១៥០ ងាយប៉ះពាល់ដល់ក្រុមមនុស្សងាយប្រតិកម្ម
- កម្រិត ១៥១-២០០ ធ្វើឲ្យប៉ះពាល់ដល់សុខភាព
- ពី ២០១-៣០០ ធ្វើឲ្យប៉ះពាល់សុខភាពខ្លាំង
- ពី ៣០១-៥០០ ឈានដល់កម្រិតពុលខ្លាំងបំផុត៕









