បន្ទាប់ពីសាកល្បងនៅជំនាន់ Beta អស់រយៈពេលជាច្រើនខែ ទីបំផុតមុខមាត់ថ្មីនៃ Browser របស់ក្រុមហ៊ុន Microsoft គឺឲ្យឈ្មោះ Microsoft Edge បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។វាបម្លែងចេញទាំងរូបរាងនិងដំណើរការមួយចំនួនចេញពី Chrome ដោយនេះជារូបរាងថ្មីទាំងស្រុង អភិវឌ្ឍចេញចេញពី Explorer ដែលដាក់ឲ្យប្រើប្រាស់អស់ជាច្រើនឆ្នាំមកហើយ។
មុខងារពិសេសរបស់ Edge អាចគាំទ្រទាំងឯកសារ AAD ការទស្សនាវីដេអូ 4K ប្រព័ន្ធសំឡេង Dolby Audio និងអាចប្រើប្រាស់ Extension ដូចមាននៅលើ Chromeអ៊ីចឹងដែរ។
អ្វីដែលសំខាន់នោះគឺអាចគាំទ្រទាំងការប្រើប្រាស់លើឧបករណ៍ Windows, Mac OS, iOS និង Android។ អ្នកអាចទាញយកបានតាមរយៈតំណ https://www.microsoft.com/en-us/edge ៕








