ឯកសារនៅលើទូរស័ព្ទពិតជាសំខាន់ដូចជា ឯកសារផ្ទាល់ខ្លួន រូបថត សារ និង ទិន្នន័យផ្សេងៗទៀត។ ដូច្នេះអ្នកចាំបាច់ត្រូវតែចេះលុបវាចេញពីទូរស័ព្ទ iPhone មុនពេលលក់ទៅឲ្យនរណាម្នាក់។ អនុវត្តតាមវិធីខាងក្រោមនេះ ៖
ចំណាំ ៖ អ្នកគួរតែចាកចេញ(Sign Out)ពី iCloud មុនពេលអនុវត្តជំហានខានក្រោម
#ចូលទៅកាន់ Settings
#ចុចលើ General
#អូសចុះក្រោមរួចចុចលើប៊ូតុង Reset
#ចុចលើ Erase All Content and Settings
#បញ្ចូលលេខកូដសម្ងាត់របស់អ្នក (Passcode)
#ចុចលើ Erase iPhone
#ចុចលើ Erase iPhone ម្ដងទៀតដើម្បីបញ្ជាក់
#បញ្ចូលលេខកូដសម្ងាត់ Apple ID របស់អ្នកប្រសិនបើអ្នកបានដាក់ iCloud









