ប្រសិនបើអ្នកបានភ្លេចលេខសម្ងាត់ Apple ID របស់អ្នក សូមកុំបារម្ភអី ព្រោះអ្នកអាចយកវាមកវិញបានយ៉ាងងាយស្រួល នៅក្នុង Settings លើ iPhone, iPad ឬ iPod Touch របស់អ្នក។
អរគុណទៅដល់មុខងារ Two-factor Authentication អ្នកអាចយកលេខសម្ងាត់នោះមកវិញ ដោយអនុវត្តតាមវិធីខាងក្រោម៖
- ចូលទៅកាន់ Settings រួចចុចលើឈ្មោះរបស់អ្នក
- ចុចយក Password & Security
- ចុចយក Change Password
- បន្ទាប់មកបញ្ចូលលេខកូដ (Passcode) ទូរសព្ទរបស់អ្នក
- រួចវាយបញ្ចូលលេខកូដសម្ងាត់ថ្មី
- ចុងបញ្ចប់ ចុចយក Change ជាការស្រេច

សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/q3Y5XduE–c








