មហាសេដ្ឋី Bill Gates ធ្លាប់ព្រមានរឿងជំងឺឆ្លងរាតត្បាត តាំងពីឆ្នាំ២០១៥

0

មហាសេដ្ឋីបច្ចេវិទ្យា និងជាសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ធ្លាប់បានធ្វើការព្រមានដ៏ធំមួយអំពីជំងឺឆ្លងរាតត្បាតជាសកល កាលពីឆ្នាំ២០១៥ ដោយអំពាវនាវឲ្យពិភពលោកត្រៀមខ្លួន សម្រាប់ជំងឺដ៏ធំ និងកាចសាហាវ តាមរបៀបដែលខ្លួនត្រៀមសម្រាប់សង្គ្រាម។

មហាសេដ្ឋីវ័យ ៦៤ឆ្នាំខាងលើ បាននិយាយថា វិបត្តិជំងឺអេបូឡា (Ebola) បានដើរតួជាអ្នកដាស់ស្មារតី ឲ្យពិភពលោកចាត់វិធានការលើហានិភ័យនៃជំងឺរាតត្បាត។

មិនតែប៉ុណ្ណោះ លោក Bill Gates ធ្លាប់បានលើកឡើងម្តងទៀតនៅក្នុងឆ្នាំ២០១៨ ដោយព្រមានថា ជំងឺរាតត្បាត អាចនឹងសម្លាប់មនុស្សរហូតដល់ទៅ ៣៣លាននាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេលត្រឹម ៦ខែប៉ុណ្ណោះ។គួររំលឹកឲ្យដឹងថា កាលពីឆ្នាំ១៩១៨ ជំងឺផ្តាសាយបានសម្លាប់មនុស្សចន្លោះពី ៥០ ទៅ ១០០លាននាក់ នៅទូទាំងពិភពលោក ច្រើនជាងចំនួនអ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ទៅទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here