ចំនុចខ្សោយ​ធ្ងន់ធ្ងរ​មាន​នៅ​ក្នុង​កម្មវិធី​ Magento Commerce របស់ក្រុមហ៊ុន Adobe

0

នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន Adobe បាន​ធ្វើការ​ចេញផ្សាយ​ការ​អាប់ដេត​សុវត្ថិភាព​បន្ទាន់​មួយ​ដើម្បី​ជួសជុល​លើ​ចំនុច​ខ្សោយ​កម្រិត​ធ្ងន់ធ្ងរ​មួយ​មាន​នៅ​ក្នុង​ផលិតផល​ Magento Commerce របស់ខ្លួន ដែលមានលេខសម្គាល់ APSB20-02: ចំនុចខ្សោយនេះអាច​អនុញ្ញាត​ឱ្យ​មានការ​ដំណើរការ​កូដ​ពី​ចម្ងាយ​ (remote​ code​)។

ផលិតផល​ដែលបានរងផលប៉ះពាល់

  • Magento Commerce  និង Magento Open Source    កំណែចាប់ពី 2.3.3 និងកំណែមុននេះ
  • Magento Commerce   និង Magento Open Source   កំណែចាប់ពី 2.2.10 និងកំណែមុននេះ
  • Magento Enterprise Edition កំណែចាប់ពី 1.14.4.3 និងកំណែមុននេះ
  • Magento Community Edition កំណែចាប់ពី 1.9.4.3 និងកំណែមុននេះ

សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)  ទៅតាមប្រភេទផលិតផលដែលបានប្រើប្រាស់ដូចខាងក្រោម៖

  • Magento Commerce និង Magento Open Source កំណែ 2.3.3 សូមអាប់ដេតទៅកាន់កំណែ 2.3.4
  • Magento Commerce និង Magento Open Source កំណែ 2.2.10 សូមអាប់ដេតទៅកាន់កំណែ 2.2.11
  • Magento Enterprise Edition កំណែ 1.14.4.3 សូមអាប់ដេតទៅកាន់កំណែ 1.14.4.4
  • Magento Community Edition កំណែ 1.9.4.3 សូមអាប់ដេតទៅកាន់កំណែ 1.9.4.4

LEAVE A REPLY

Please enter your comment!
Please enter your name here