ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Facebook បានយកពាណិជ្ជកម្មរយៈពេល ១ នាទីរបស់ខ្លួន ចាក់ផ្សាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡា Super Bowl ឆ្នាំ ២០២០ ដែលចាក់ផ្សាយនៅតង់ទី ៤ នៃការប្រកួត។
វីដេអូពាណិជ្ជកម្ម ៦០ វិនាទីនេះ Facebook ទំនងជាត្រូវចាយលើសពី ១០ លានដុល្លារ ព្រោះវីដេអូពាណិជ្ជកម្មរយៈពេល ៣០ វិនាទី អំឡុង Super Bowl នាឆ្នាំនេះ ជាមធ្យមគឺគិតកម្រៃ ៥,៦ លានដុល្លារ។
វីដេអូពាណិជ្ជកម្មដែល Facebook ចាក់ផ្សាយនៅ Super Bowl គឺជាផ្នែកមួយនៃយុទ្ធនាការ “More Together” ដែលជំរុញឲ្យអ្នកប្រើប្រាស់ Facebook ចែករំលែករឿងរ៉ាវកាន់តែច្រើនអំពីចំណាប់អារម្មណ៍ និងបទពិសោធន៍ ទៅក្នុងក្រុមណាមួយរបស់ពួកគេ៕

https://youtu.be/B0uYOOTz6kk








