Instagram បានធ្វើការអាប់ដេតបន្ថែមនូវមុខងារថ្មី ដែលក្នុងនោះមាននូវមុខងារឈ្មោះ “Most shown in feed” ប្រាប់អំពីអ្នកដែលបង្ហាញលើ Feed របស់អ្នកច្រើនជាងគេ និង “Least interacted with” អ្នកដែលអ្នកមិនសូវមានទំនាក់ទំនងជាមួយ។
មុខងារនេះអាចមានប្រយោជន៍សម្រាប់អ្នកដែលចង់កាត់បន្ថយចំនួន Follower និងចង់ឲ្យ Feed លើ Instagram មានតែមនុស្សដែលអ្នកចង់ឃើញ ឧស្សាហ៍លេងជាមួយគ្នា។បន្ថែមពីនេះ Instagram ក៏មានបន្ថែមមុខងារ ដែលបង្ហាញអំពីអ្នកដែលអ្នកទើប Follower ថ្មីៗ និងអ្នកដែលអ្នកបាន Follow ពីដំបូងៗផងដែរ៕








