Hacker មួយក្រុមដែលជំនាញធ្លាប់លុកលុយគណនីតារាល្បីឈ្មោះជាច្រើនកាលពីពេលកន្លងមក ថ្មីៗនេះបាន Hack ចូលគណនីផ្លូវការ Facebook លើបណ្តាញសង្គម Twitter បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
សារមួយបង្ហោះលើគណនីផ្លូវការរបស់ Facebook កាលពីថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០២០ បានសរសេរថា៖ “សួស្តី, យើងជា OurMine ពិតណាស់ទោះបី Facebook ជាបណ្តាញសង្គមអាច Hack បានក៏ដោយ តែយ៉ាងហោចណាស់ក៏នៅតែខ្លាំងជាង Twitter ដែរ”។
ក្រុមដដែលក៏បានណែនាំឲ្យអ្នករាល់គ្នា ប្រសិនចង់ពង្រឹងប្រព័ន្ធសុវត្ថិភាពគណនីរបស់អ្នក ចាំបាច់ត្រូវទាក់ទងទៅកាន់ស្ថាប័ន OurMine នោះផ្ទាល់តែម្តង។បញ្ជាក់ថានេះពុំមែនជាលើកដំបូងទេ ដោយកន្លងទៅទាំងគណនី Facebook លើបណ្តាញសង្គម Instagram ក៏ធ្លាប់ត្រូវបានក្រុមដដែលនេះ ធ្វើការអុកឡុកដូចគ្នា ហើយថែមទាំងបង្ហោះរូបសម្គាល់នៃក្រុម OurMine ថែមទៀតផង៕








