ព្រះអាទិត្យ​សិប្បនិម្មិត​របស់​ប្រទេសចិន នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ឆ្នាំ 2020

0

ប្រទេសចិនកំពុងតែរៀបចំចាប់ផ្ដើមប្រតិបត្តិការ លើឧបករណ៍ដ៏អស្ចារ្យមួយមានឈ្មោះថា HL-2M Tokamak ដែលវាប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីយកទៅផលិតចេញជាព្រះអាទិត្យសិប្បនិម្មិត មិនធ្លាប់ឃើញមានពីមុនមកឡើយ។ ចំណែកឯគម្រោងផលិតវានេះ មានឈ្មោះហៅថា Experimental Advanced Superconducting Tokamak ដោយស្ថិតនៅក្រោមការសាកល្បង របស់ប្រទេសចិនផ្ទាល់តែម្ដង និងចាប់ផ្ដើមសិក្សាតាំងពីឆ្នាំ 2006 មកម្ល៉េះ។

កាលពីដើមឆ្នាំកន្លងទៅនេះ សាជីវកម្មនុយក្លេអ៊ែរប្រចាំប្រទេសចិន បានប្រកាសប្រាប់ជាសាធារណៈថា ក្រុមអ្នកវិទ្យាសាស្ត្ររបស់ខ្លួន នឹងអាចបញ្ចប់ការបង្កើតព្រះអាទិត្យសិប្បនិម្មិតនេះបានរួចរាល់ នៅចុងឆ្នាំនេះតែម្ដង។ យ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក គ្មានដំណឹងអ្វីច្រើនទៀតឡើយអំពីវា គឺមានតែលោក Duan Xuru ដែលជាអ្នកវិទ្យាសាស្រ្ដម្នាក់ក្នុងគម្រោងនេះ បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Xinhua News Agency ប្រភពមកពីប្រទេសចិនថា ការតម្លើងប្រព័ន្ធម៉ាស៊ីនឲ្យឧបករណ៍នេះ ត្រូវបានដំណើរការបានដោយរលូន ផងដែរ។ គួរតែបញ្ជាក់ឲ្យដឹងផងថា ឧបករណ៍ដ៏ពិសេសមួយនេះ អាចបង្កើតប្លាស្មាដែលមានសីតុណ្ហភាពលើសពី 200 លានអង្សាសេឯណោះ ដើម្បីឲ្យវាមានថាមពលបញ្ចេញពន្លឺ ស្រដៀងគ្នាទៅនឹងព្រះអាទិត្យអញ្ចឹង។ បើយោងទៅតាមព័ត៌មានពីមុនមក បានចុះផ្សាយឲ្យបានដឹងថា ការបង្កើតព្រះអាទិត្យសិប្បនិម្មិតនេះ នឹងអាចជួយឲ្យទីក្រុងមានពន្លឺភ្លឺគ្រប់គ្រាន់ នៅពេលយប់ងងឹតជាដើម ដោយវាអាចសន្សំថាមពលអគ្គិសនីបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here