អាគារ​មួយ​នេះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ម៉ាស៊ីនព្រីន​បែប 3D ស្ទើរ​ទាំង​ស្រុង​តែ​ម្ដង

0

ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក Apis Cor ដែលមានជំនាញខ្ពស់ ផ្នែកខាងម៉ាស៊ីនព្រីន 3D បានបញ្ចប់គម្រោងចុងក្រោយរបស់ខ្លួន ដោយធ្វើការកសាងអាគារ 2 ជាន់មួយកន្លែង នៅក្នុងទីក្រុងឌូបៃ នៃសហព័ន្ធអារ៉ាប់រួម បានសម្រេចជោគជ័យទាំងស្រុង គ្រាន់តែប្រើប្រាស់ម៉ាស៊ីនព្រីន 3D របស់ខ្លួនប៉ុណ្ណោះ។

ចំណែកឯអាគារមួយនេះមានកម្ពស់ 9.5 ម៉ែត្រ និងមានផ្ទៃដីសរុប 640 ម៉ែត្រការ៉េ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ការរៀបចំសំណង់អាគារ ដោយប្រើប្រាស់ម៉ាស៊ីនព្រីន 3D ដ៏ធំមួយនេះ ត្រូវការចំណាយរយៈពេលត្រឹមតែ 3 សប្ដាហ៍នោះទេ បើយោងទៅតាម សេចក្ដីរាយការណ៍ចេញពី Dwell បានបញ្ជាក់ប្រាប់ឲ្យដឹងមក។ ក្រុមហ៊ុន Apis Cor បានប្រើប្រាស់សធាតុប្រភេទហ្គីបសីម (Gypsum) សម្រាប់ធ្វើការសាងសង់អាគារមួយនេះ ដោយត្រូវការម៉ាស៊ីនព្រីន 3D តែមួយគ្រឿងថែមទៀតផង ក៏អាចបញ្ចប់ការកសាងបានលឿនដែរ។ ហេតុដោយសារតែ បច្ចេកវិទ្យារបស់ម៉ាស៊ីនព្រីន 3D នៅមានកម្រិតនៅឡើយទេ ដូច្នេះហើយគ្រឹះនៃអគារ, កញ្ចក់ និងដំបូល គឺនៅត្រូវការជំនួយពីមនុស្សដដែល។ នាពេលបច្ចុប្បន្ននេះ ក្រុមការងាររបស់ Apis Cor កំពុងតែខិតខំសិក្សាបន្ថែម ទៅលើការពង្រឹងបច្ចេកវិទ្យា របស់ម៉ាស៊ីនព្រីន 3D ឲ្យកាន់តែមានភាពទំនើប, ងាយស្រួលប្រើ និងធ្វើការកាន់តែលឿនថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here