អ្នក​វិទ្យាសាស្រ្តក្នុង​យាន​អាវកាស​ Juno​ របស់ ​NASA​ បាន​ប្រទះឃើញ​ព្យុះ ​Cyclone​ លើ​ភព​ព្រហស្បតិ៍​​

0

នៅលើភពផែនដីយើងនេះ យើងធ្លាប់ឃើញមានគ្រោះធម្មជាតិជាច្រើន ដែលបានកើតឡើង ដែលក្នុងនោះរួមមានដូចជា ព្យុះធំៗមួយចំនួន ដែលអាចបោកបក់ ក៏ដូចជាកម្ទេចតំបន់មួយចំនួន បានយ៉ាងឆាប់រហ័ស។ ដោយឡែក នៅក្នុងពេលនេះវិញ យើងមកមើលពីព្យុះឧស្ម័ន Cyclone មួយ ដែលបានកើតឡើង នៅលើភពព្រហស្បតិ៍ ព្រមទាំងត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត ដែលធ្វើការនៅក្នុងយានអាវកាស Juno របស់ NASA ប្រទះឃើញ នៅតំបន់ប៉ូលខាងត្បូង នៃភពនេះផងដែរ។

នៅក្នុងនោះដែរ NASA ក៏បានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្រ្ត នៅក្នុងយានអាវកាស Juno បានរកឃើញព្យុះឧស្ម័នយក្សនោះ នៅថ្ងៃទី 3 ខែវិច្ឆិកា អំឡុងពេលកំពុងតែធ្វើការហោះហើរលើកទី 22 ដើម្បីប្រមូលយកទិន្នន័យថ្មីៗ ដែលកើតមាន នៅលើភពព្រហស្បតិ៍ ហើយការហោះហើរនោះដែរ គឺមានរយៈកម្ពស់ប្រមាណជា 3,500 គីឡូម៉ែត្រពីលើភពមួយនេះ។ ខណៈពេលកំពុងតែធ្វើការហោះហើរនោះ គេក៏បានប្រទះឃើញ ព្យុះ Cyclone បានកើតឡើងនៅតំបន់ប៉ូលផ្នែកខាងត្បូង ដែលដំបូងឡើយ គឺមានព្យុះតូចៗជាច្រើនកំពុងបោកបក់ ដែលធ្វើឲ្យព្យុះ Cyclone នោះ មិនអាចចូលទៅតំបន់នោះបានឡើយ ប៉ុន្តែក្រោយមក គេក៏ប្រទះឃើញ ព្យុះ Cyclone ថ្មីមួយទៀត បានកើតឡើងនៅចំកណ្តាលនៃចំណុចនោះ ដែលព្យុះនេះវាទំហំធំក៏ដូចជា មានពណ៌លឿងប្រៀបដូចជា អណ្តាតភ្លើង អមព័ន្ធដោយព្យុះ Cyclone តូចៗផ្សេងទៀតនៅជុំវិញអញ្ចឹងដែរ។

នៅខាងលើនេះ គឺជារូបភាពនៃព្យុះ Cyclone ដែលក្រុមអ្នកវិទ្យាសាស្រ្ត លើយានអាវកាស Juno បានធ្វើការផ្តិតយកបាន នៅពេលដែលវាកំពុងតែកើតឡើងភ្លាមៗ កាលពីថ្ងៃដែលបានបង្ហាញពីខាងដើម។ អញ្ចឹងហើយ យើងឃើញថា នេះគឺការប្រទះឃើញមួយ ពីសំណាក់ក្រុមសិក្សារស្រាវជ្រាវនៃអង្គការ NASA នៅលើភពព្រហស្បតិ៍ ហើយព្យុះនោះដែរ វាកើតឡើងនៅតំបន់ប៉ូលផ្នែកខាងត្បូងនៃភពនេះផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here