ការ​កើន​ឡើង​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត អាច​បណ្ដាល​មក​ពី​បារី​អេឡិចត្រូនិច នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ឃើញ​ថ្មី

0

ជំងឺបាក់ទឹកចិត្ត ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែប៉ុន្មានឆ្នាំក្រោយៗនេះ វាបានកើតមានឡើង នៅលើមនុស្សកាន់តែច្រើនទៅៗ មិនថានៅប្រទេសយើង ឬ តាមប្រទេសក្រៅដទៃទៀតនោះទេ។ រហូតមកដល់ពេលថ្មីៗនេះ ការស្រាវជ្រាវថ្មីមួយបានលើកឡើងថា បារីអេឡិចត្រូនិច (Vape) អាចជាមូលហេតុបង្កឲ្យមាន ការប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ហើយជាពិសេសជាជំងឺបាក់ទឹកចិត្តនេះតែម្ដង។

បារីអេឡិចត្រនិចទាំងអស់ សុទ្ធតែផ្ទុកនូវសារជាតិនីកូទីននៅចំណុចខ្លាំង និងមានរសជាតិផ្សេងៗគ្នា តាមចំណងចំណូលចិត្តរបស់អ្នកជក់ ហើយគោលបំណងរបស់វា សម្រាប់ជំនួសឲ្យការបារីជាដើម។ បើទោះបីជា មនុស្សមានជំងឺបាក់ទឹកចិត្តភាគច្រើន បានចាប់ផ្ដើមជក់បារីអេឡិចត្រនិចនេះ ដើម្បីធ្វើការបំបាត់ស្រ្ដេសយ៉ាងណាក្ដី ប៉ុន្ដែតាមពិតទៅ វាក៏មានផ្ទុកឥទ្ធិពលអវិជ្ជមាន ទៅលើអារម្មណ៍របស់អ្នកជក់វាដែរ។ ចំណែកឯការជក់បារីអេឡិចត្រនិច ទំនងនឹងផ្សារភ្ជាប់ជាមួយជំងឺបាក់ទឹកចិត្ត គឺត្រូវបានរកឃើញដោយ ក្រុមអ្នកស្រាវជ្រាវ JAMA (សូមចុចទីនេះ) តាមរយៈការសិក្សាលើមនុស្សចំនួន 892,394 នាក់ឯណោះ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ប្រាប់ថា អ្នកជក់បារីអេឡិចត្រនិចជាប្រចាំ មានឱកាសខ្ពស់ក្នុងការកើតជំងឺបាក់ទឹកចិត្តដល់ទៅគុណនឹង 2.10 ដង បើប្រៀបធៀបទៅនឹង មនុស្សមិនធ្លាប់ជក់សោះឡើយ។ លើសពីនេះទៅទៀត ការសិក្សាមួយនេះក៏ប្រទះឃើញថា ភាគច្រើនអ្នកជក់បារីអេឡិចត្រនិច គឺមានអាយុក្រោម 35 ឆ្នាំចុះក្រោមផងដែរ។

សរុបមកវិញ ការស្រាវជ្រាវថ្មីនេះចង់បង្ហាញឲ្យឃើញថា ជំងឺបាក់ទឹកចិត្ត និងបារីអេឡិចត្រូនិច គឺដើរស្របគ្នាលើផ្លូវតែមួយ ហើយក៏អាចនិយាយបានថា វាចូលទៅក្នុងវដ្តដ៏កាចសាហាវមួយដែរ បើទោះបីជាការជក់ Vape ធ្វើឲ្យអារម្មណ៍យើងល្អមួយពេលពិតមែនក៏ដោយ ប៉ុន្ដែវាមិនអាចដោះស្រាយជំងឺនេះទេ។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកកំពុងតែជួបប្រទះបញ្ហា ជាមួយនឹងជំងឺបាក់ទឹកចិត្តនេះ ជម្រើសល្អបំផុត គឺមានតែទៅជួបអ្នកជំនាញ ផ្នែកខាងសុខចិត្តផ្លូវចិត្តប៉ុណ្ណោះ ដើម្បីកុំឲ្យកាន់តែធ្ងន់ធ្ងរថែមទៀត។

 

LEAVE A REPLY

Please enter your comment!
Please enter your name here