មុនបើកឲ្យដំណើរការជាផ្លូវការលើកម្មវិធីមេ Facebook ក្រុមហ៊ុនរបស់លោក Mark Zuckerberg ក៏សម្រេចឲ្យដំណើរការសាកល្បងជាមុននៅលើកម្មវិធី Facebook Lite ជុំវិញមុខងារពិសេស “Dark Mode”។
មុខងារនេះមិនខុសពី Dark Mode នៅលើស្មាតហ្វូនទូទៅដែលអ្នកកំពុងប្រើប្រាស់នោះទេ ពោលគឺវានឹងធ្វើឲ្យផ្ទៃ Interface របស់កម្មវិធីប្រែទៅជាពណ៌សខ្មៅ ដែលមិនសូវជះពន្លឺពណ៌ខ្លាំងមកដល់ភ្នែកនៅពេលយើងប្រើប្រាស់ក្នុងទីតាំងងងឹតឬពេលយប់។
តាមសារព័ត៌មាន AndroidPolice បានឲ្យដឹងថានៅលើ Facebook Lite កំពុងដាក់ឲ្យដំណើរការមុខពិសេសនេះ ប៉ុន្តែស្ថិតក្នុងការកំណត់នៅប្រទេសមួយចំនួនប៉ុណ្ណោះ។ យើងអាចកំណត់បើកបិទតាមរយៈ Toggle ដូច Settings នៅលើទូរសព្ទអ៊ីចឹងដែរ។គួររំឭកថាក្រៅពី Facebook Lite កន្លងទៅ Facebook ធ្លាប់បានដាក់ឲ្យដំណើរការផ្លូវការនៃមុខងារ Dark Mode លើកម្មវិធីផ្ញើសារ Messenger និងបណ្តាញសង្គម Instagram រួចមកហើយ៕








