ក្រុមហ៊ុន Adobe ចេញផ្សាយការអាប់ដេតសន្តិសុខ (Security Update) ជាច្រើនដើម្បីជួសជុលភាពងាយរងគ្រោះ ឬចំណុចខ្សោយមានក្នុងផលិតផលរបស់ខ្លួននាខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះមានចំណុចខ្សោយសរុប ៤២ ដែលមាន ៣៥ ចំណុច មានកម្រិតសុវត្ថិភាពធ្ងន់ធ្ងរ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់និងមានវិធានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់។
ផលិតផលប៉ះពាល់
- Adobe Experience Manager | APSB20-01
- Adobe Illustrator CC | APSB20-03
- Magento | APSB20-02
- Adobe Framemaker | APSB20-04
- Adobe Acrobat and Reader | APSB20-05
- Adobe Flash Player | APSB20-06
- Adobe Digital Editions | APSB20-07
- Adobe Experience Manager | APSB20-08
អ្នកប្រើប្រាស់ និងអភិបាលគ្រប់គ្រងត្រូវតែធ្វើបច្ចុប្បន្នភាពកម្មវិធីទៅកាន់កំណែថ្មីបំផុត (Latest version) នៃកម្មវិធីចុងក្រោយបង្អស់។
អ្នកប្រើប្រាស់អាចធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងតាមរយៈការជ្រើសយកម៉ឺនុយ Help បន្ទាប់មកជ្រើសយកពាក្យ Updates។ កម្មវិធីអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅពេលមានការអាប់ដេតថ្មី (ប្រសិនបើកម្មវិធីត្រូវបានកំណត់នូវការអាប់ដេតដោយស្វ័យប្រវត្តិ)។
សម្រាប់អភិបាលគ្រប់គ្រង IT (គួរធ្វើដូចខាងក្រោម):
- ទាញយកកម្មវិធីតាមតំណ ftp://ftp.adobe.com/pub/adobe/ ឬទាញយកនូវកំណែជាក់លាក់មួយដែលបានចេញផ្សាយ
- ធ្វើបច្ចុប្បន្នភាពតាមវិធីសាស្ត្រដែលអ្នកចូលចិត្តដូចជា AIP-GPO, Bootstrapper, SCUP / SCCM (window) ឬ MacOS, Apple Remote Desktop និង SSH ។








