អង្គការសុខភាពពិភពលោកព្រមានពីការឆបោកការក្លែងបន្លំដែលទាក់ទងនឹងការជូនដំណឹងអំពីមេរោគកូរ៉ូណាវីរុស

0

សារបោកប្រាស់ស្នើដល់គោលដៅឱ្យជួយចែករំលែកព័ត៌មានសំខាន់ដូចជាឈ្មោះ និងលេខកូដសម្ងាត់។ អាសយដ្ឋានអ៊ីម៉េល ‘[email protected]’ មិនមែនជាអាសយដ្ឋានរបស់អង្គការសុខភាពពិភពលោកនោះទេ។អង្គការសុខភាពពិភពលោក (WHO) ព្រមានពីការវាយប្រហាររបស់មេរោគចម្លងតាមប្រព័ន្ធជូនដំណឹងមេរោគកូរ៉ូណា ដែលក្លែងបន្លំជាអង្គការនេះ ដោយមានគោលដៅបញ្ជូនមេរោគនិងលួចយកព័ត៌មាន។

art, background, blue, business, coronavirus, damage, design, disease, element, emblem, fabric, flag, flat, global, graphic, health, icon, illustration, modern, organization, outbreak, render, sick, sign, symbol, virus, who, wind

តើមានអ្វីកើតឡើង?

អង្គការសុខភាពពិភពលោកបញ្ជាក់ថា អ៊ីម៉ែលឆបោកដែលបន្លំតាមការបញ្ជូនរបស់មន្រ្តីអង្គការសុខភាពពិភពលោកទាក់ទងនឹងការដាស់តឿនពីមេរោគកូរ៉ូណាកំពុងត្រូវបានចែកចាយដោយក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិត។

  • សារបន្លំស្នើឱ្យគោលដៅផ្ញើរនូវឈ្មោះ និងលេខ Passwords របស់ពួកគេ
  • វាប្តូរទិសដៅរបស់អ្នកប្រើប្រាស់ទៅកាន់ទំព័របន្លំផ្សេង ដែលលួចបន្លំតាមរយៈតំណភ្ជាប់គ្រោះថ្នាក់បង្កប់នៅក្នុងអ៊ីម៉ែល
  • នៅក្នុងករណីខ្លះ វាបានស្នើសុំឱ្យជនរងគ្រោះបើកឯកសារភ្ជាប់ដែលមានគំនិតអាក្រក់

ភ្នាក់ងារនិយាយក្នុងន័យដាស់តឿនពីការបោកប្រាស់បន្លំក្នុងសារជូនដំណឹង Corona ថា “អង្គការសុខភាពពិភពលោកដឹងអំពីសារអ៊ីម៉ែល ដែលគួរឱ្យសង្ស័យដែលព្យាយាមទាញយកប្រយោជន៍ពីភាពអាសន្នមេរោគថ្មី”។

តើយុទ្ធនាការបន្លំធ្វើការដូចម្តេច?

នៅក្នុងអ៊ីម៉េល ជាទូរទៅអ្នកប្រើប្រាស់ត្រូវបានគេស្នើសុំឱ្យបើកឯកសារភ្ជាប់ ដែលមានទាក់ទងនឹងវិធានការសុវត្ថិភា ពឬវិធានការបង្ការសម្រាប់មេរោគ Coronavirus ។

  • អ្នកប្រើត្រូវបានណែនាំឱ្យបើកឯកសារភ្ជាប់នៅលើប្រព័ន្ធរបស់ពួកគេដោយចុចលើប៊ូតុង “វិធានការសុវត្ថិភាព” ។
  • ការចុចមួយនោះ នឹងនាំអ្នកប្រើប្រាស់ទៅទំព័រដែលធ្វើការសម្របសម្រួល គ្រប់គ្រងដោយអ្នកប្រើប្រាស់
  • ទំព័រនេះផ្ទុកគេហទំព័ររបស់អង្គការសុខភាពពិភពលោកនៅក្នុងស៊ុមមួយនៅផ្ទៃខាងក្រោយជាមួយនឹងការស្នើសុំឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អ៊ីម៉េលរបស់ពួកគេ។
  • ការចុចលើពាក្យ “Verify” នឹងបញ្ចូនអត្តសញ្ញាណរបស់ពួកគេទៅម៉ាស៊ីនមេរបស់អ្នកវាយប្រហារ។ ក្នុងពេលជាមួយគ្នានេះអ្នកប្រើប្រាស់នឹងឃើញថា ពួកគេកំពុងត្រូវបានបញ្ជូនទៅគេហទំព័រផ្លូវការរបស់ WHO ។

ប្រសិនបើអ្នកទទួលបានការទាក់ទងពីមនុស្សម្នាក់ ឬអង្គការណាមួយដែលទំនងជាមកពីអង្គការសុខភាពពិភពលោក សូមលោកអ្នកផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ទំនាក់នងនោះជាមុនសិនមុនពេលធ្វើការឆ្លើយតប។ សារអ៊ីម៉េលមកពីអាសយដ្ឋាន ‘[email protected]’ មិនមែនមកពីអង្គការសុខភាពពិភពលោកនោះទេ(WHO)

  • ត្រូវប្រកដថា សារផ្ញើរចេញពីទំព័រផ្លូវការ ‘https://www.who.int’
  • សូមចងចាំថា ការផ្តល់ឈ្មោះ លេខសម្ងាត់ដើម្បីបើកព័ត៌មានសារធារណៈ ជាហេតុការន៍មិនប្រក្រតី
  • ភ្នាក់ងារបង្កបទឧក្រិដ្ឋប្រើភ្នាក់ងារជូនដំណឹង​មេរោគ ២០១៩- -nCov ដើម្បីឱ្យអ្នកទទួលសារចុចលើតំណបោកបន្លំយ៉ាងលឿន ប៉ុន្តែសូមកុំ
  • ផ្លាស់អត្តសញ្ញាណសម្គាល់របស់អ្នក(លេខកូដ) ប្រសិនបើអ្នកបានប្រគល់អត្តសញ្ញាណសម្គាល់បច្ចុប្បន្នរបស់អ្នកទៅជនបោកបន្លំ។

ជាចុងក្រោយ  WHOផ្តល់នូវតំណទំនាក់ទំនង៖

-សម្រាប់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោកពេលឃើញសារសង្ស័យថាបោកបន្លំ

https://www.who.int/about/report_scam/en/

-សម្រាប់រាយការណ៍ពីបញ្ហា

https://www.who.int/about/who-we-are/contact-us

LEAVE A REPLY

Please enter your comment!
Please enter your name here