ចំណុចខ្សោយមាននៅក្នុងកម្មវិធី Adobe After Effects និង Media Encoder

0

នាថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Adobe បាន​ធ្វើការ​ចេញផ្សាយ​ការ​អាប់ដេត​សុវត្ថិភាព​ដើម្បី​ជួសជុល​លើ​ចំណុច​ខ្សោយ​កម្រិត​ធ្ងន់ធ្ងរ​បំផុតចំនួន ០២ ត្រូវបានគេកំណត់សម្គាល់ជាលេខ  APSB20-09 និង APSB20-10។ ចំនុចខ្សោយទាំងនេះអាច​អនុញ្ញាត​ឱ្យ​មានការ​ដំណើរការ​កូដ​ពី​ចម្ងាយ​ (remote​ code​)។

ផលិតផល​ដែលបានរងផលប៉ះពាល់

  • កម្មវិធី Adobe After Effects កំណែចាប់ពី 16.1.2 និងកំណែមុននេះ
  • កម្មវិធី Adobe Media Encoder កំណែចាប់ពី 14.0 និងកំណែមុននេះ

សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ​ជាបន្ទាន់​ទៅកាន់កំណែចុងក្រោយបំផុត (Latest version)  ទៅតាមប្រភេទផលិតផលដែលបានប្រើប្រាស់ដូចខាងក្រោម៖

  • កម្មវិធី Adobe After Effects សូមអាប់ដេតទៅកាន់កំណែ 17.0.3 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows និង macOS
  • កម្មវិធី Adobe Media Encoder សូមអាប់ដេតទៅកាន់កំណែ 14.0.2 សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows និង macOS

LEAVE A REPLY

Please enter your comment!
Please enter your name here