អង្គការសុខភាពពិភពលោក WHO បានប្រើ TikTok ដើម្បីណែនាំពីរបៀបការពារខ្លួននឹងវីរុសកូរ៉ូណា

0

The World Health Organization ឬមានឈ្មោះកាត់ថា WHO ជាអង្គការសុខភាពពិភពលោក បានបង្កើតគណនីផ្លូវការរបស់ខ្លួន សម្រាប់កម្មវិធីបណ្ដាញសង្គម TikTok ដើម្បីទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ ទាក់ទងទៅនឹងវីរុសកូរ៉ូណា ក៏ដូចជាពន្យាល់ប្រាប់ពីដំណោះស្រាយ ក្នុងការការពារខ្លួនឯង ថែមទៀតផង។ គួរតែរំលឹកប្រាប់ឲ្យដឹងផងថា ទីភ្នាក់ងារសុខភាពសាធារណៈជំនាញ នៃអង្គការសុខភាពពិភពលោក WHO មួយនេះ គឺជាអង្គការធំមុនដំបូងគេ ក្នុងចំណោមអង្គការមួយចំនួនទៀត ដែលបានធ្វើការប្រកាសប្រាប់ពិភពលោក និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

តាមរយៈវីដេអូដំបូងរបស់អង្គការ WHO នៅលើកម្មវិធី TikTok គឺដាក់បង្ហាញឲ្យឃើញពី ការជួយការពារខ្លួនឯង ដោយលោកស្រី Benedetta Allegranzi ដែលស្ថិតនៅខាងផ្នែកបច្ចេកទេសនៃការការពារ និងការឆ្លងមេរោគ ដោយផ្ទាល់តែម្ដង និងបានណែនាំឲ្យទៅរកគ្រូពេទ្យ ឬ វេជ្ជបណ្ឌិត នៅពេលមានអារម្មណ៍ថា សុខៗពិបាកដកដង្ហើមជាដើម។ លើសពីនេះទៅទៀត អង្គការ WHO ក៏បានបញ្ជាក់ប្រាប់ថា ពួកគេចូលរួមប្រើប្រាស់ TikTok នោះគឺដើម្បីផ្តល់ជូនអ្នក នូវដំបូន្មានសុខភាពជាសាធារណៈ ដែលអាចទុកចិត្តបាន និងទាន់ពេលវេលាផងដែរ។ បើទោះបីជាធម្មតា កម្មវិធីបណ្ដាញសង្គម TikTok មិនមែនជាទីកន្លែង ដែលសម្រាប់ឲ្យយើងរៀនក៏ពិតមែនក្ដី ព្រោះភាគច្រើនវាសុទ្ធតែវីដេអូកំសាន្ដ ប៉ុន្ដែវាក៏ជាមធ្យោបាយដ៏ល្អមួយ សម្រាប់ឲ្យក្មេងៗ ឬ យុវវ័យទទួលបានដំណឹងពីវីរុសនេះលឿន។ ជាការពិតណាស់ នេះមិនត្រឹមតែនៅលើ TikTok មួយប៉ុណ្ណោះទេ ដោយអង្គការបានធ្វើការផ្សព្វផ្សាយដំណឹងទៅកាន់ គ្រប់បណ្ដាញសង្គមទាំងអស់រួចមកហើយ ទើបចូលមកដល់ចុងក្រោយគេនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here