នាពេលថ្មីៗនេះ The United Kingdom (UK) National Cyber Security Centre (NCSC) បានចេញការណែនាំអំពីការការពារសុវត្ថិភាពលើកាមេរ៉ាសុវត្ថិភាព (IP camera) ដែលអាចភ្ជាប់អ៊ិនធឺណិតមានដូចជា smart security cameras និង baby monitors ជាដើម។ អ្នកវាយប្រហារអាចធ្វើការភ្ជាប់ពីចម្ងាយគ្រប់គ្រងឧបករណ៍កាមេរ៉ាដែលមិនបានការពារសុវត្ថិភាពត្រឹមត្រឹម ឬមិនបានកំណត់សុវត្ថិភាពនៅពេលដែលទិញយកមកប្រើប្រាស់។

ការវាយលុកដោយជោកជ័យលើឧបករណ៍ដែលមានមិនសុវត្ថិភាព ឬមានសុវត្ថិភាពខ្សោយ អាចមានលទ្ធភាពឱ្យអ្នកវាយប្រហារមានលួចចូលមើលរូបភាព/វីដេអូ ក្នងឧបករណ៍កាមេរានោះបាន។អ្នកប្រើប្រាស់ឧបករណ៍កាម៉េរាសុវត្ថិភាព ត្រូវអនុវត្តវីធីសាស្ត្រ ៣ ដូចខាងក្រោមដើម្បីបង្កើនសុវត្ថភាព និងការពារពីការលួចចូលប្រើប្រាស់៖
- ផ្លាស់ប្តូរពាក្យសំងាត់ដើម (default password) ហើយប្តូរដាក់ពាក្យសំងាត់ដែលខ្លាំង (ពាក្យសំងាត់ខ្លាំង)។
- រក្សា និងធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ឧបករណ៍នៅពេលមានការចេញផ្សាយអំពិការអាប់ដេត
- បិទមុខងារភ្ជាប់ពីចម្ងាយ (remote) ប្រសិនបើមិនប្រើប្រាស់









