ផ្សែងបំពុលចេញពីប្រទេសចិនប្រទះឃើញធ្លាក់ចុះខ្លាំង បន្ទាប់ពីរោងចក្រជាច្រើនបានផ្អាកដំណើរការមក

0

អស់រយៈពេលមួយខែជាងមកនេះ រោងចក្រជាច្រើននៅក្នុងប្រទេសចិន ត្រូវបានបង្ខំចិត្តឲ្យផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារតែការទប់ស្កាត់នៃវីរុសកូរ៉ូណា កុំឲ្យរីករាល់ដាលកាន់តែច្រើនថែមទៀត ទើបប្រជាជនចិនត្រូវត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។ អ្វីដែលស្ទើរតែមិនគួរឲ្យជឿនោះគឺថា វាក៏ផ្ដល់ជូនផលវិជ្ជមានសម្រាប់ផែនដីដូចគ្នាដែរ ដោយប្រទះឃើញថា ការបំពុលខ្យល់នៃការបញ្ចេញផ្សែងអាក្រក់ ត្រូវបានកាត់បន្ថយអស់ភាគរយច្រើន បើយោងតាមរូបភាព ថតចេញពីផ្កាយរណប។

កាលពីចុងសប្ដាហ៍កន្លងទៅនេះ  រដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាសនៃសហរដ្ឋអាមេរិក NASA បានចែករំលែករូបភាពថ្មីមួយ ថតដោយផ្កាយរណបរបស់ខ្លួន ដែលធ្វើការប្រៀបធៀបរវាង មុនពេលរោងចក្របើកដំណើរការធម្មតា និងក្រោយពេលវីរុសកូរ៉ូណា បានចាប់ផ្ដើមកើនឡើងច្រើនទៅៗនេះ។ អង្គការ NASA ក៏បានលើកឡើងមកថា ជារៀងរាល់ឆ្នាំក្នុងពេលដូចគ្នានេះ ឌស្ម័នបំពុសពិតជាធ្លាក់ចុះជាងថ្ងៃធម្មតា នោះក៏ព្រោះតែបុណ្យចូលឆ្នាំចិន ដូច្នេះរោងចក្រភាគច្រើនបានផ្អាកដំណើរការ ដើម្បីជួបជុំក្រុមគ្រូសាររបស់ពួកគេ ប៉ុន្ដែនៅក្នុងឆ្នាំនេះវិញ គឺពិតជាធ្លាក់ចុះខ្លាំង ខុសពីឆ្នាំមុនៗតែម្ដង។ ជាការពិតណាស់ ប្រទេសចិនស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នពុលច្រើនជាងគេមួយ ដោយទីក្រុង Hontan និងទីក្រុង Kashgar ស្ថិតនៅតារាងខ្ទង់លេខ 20 តាមរយៈរបាយការណ៍ស្រាវជ្រាវពី IQAir ផងដែរ។ ចំណែកឯទីក្រុង Wuhan ដែលជាទីកន្លែងកំណើតនៃវីរុសកូរ៉ូណា ក៏មានការកាត់បន្ថយឧស្ម័នបំពុលស្ទើរតែទាំងស្រុង បើប្រៀបធៀបរវាងឆ្នាំ 2019 និងឆ្នាំ 2020 នេះ ដូចដាក់បង្ហាញក្នុងរូបភាពខាងក្រោមអញ្ចឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here