Google កំពុងព្យាយាមសម្អាតព័ត៌មានក្លែងក្លាយអំពីវីរុសកូរ៉ូណាចេញពី Search និង YouTube ជាប្រចាំ

0

ខណៈពេលដែលវីរុសកូរ៉ូណា (COVID-19) កំពុងតែរីករាលដាលទូទាំងពិភពលោក និងបន្ដកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយឡែកយើងក៏ប្រទះឃើញមាន ព័ត៌មានក្លែងក្លាយអំពីវាច្រើន នៅលើអ៊ីនធើណេតផងដែរ។ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុន Google បានប្រកាសប្រាប់កាលពីពេលថ្មីៗនេះថា ក្រុមការងាររបស់ពួកគេ បានខិតខំព្យាយាមធ្វើយ៉ាងណា ដើម្បីឲ្យព័ត៌មានមិនពិតអំពីវីរុសកូរ៉ូណា លុបចេញពីវេបសាយ Search និង YouTube តែម្ដង ហើយលែងឲ្យអ្នកប្រើប្រាស់យល់ច្រឡំពី ព័ត៌មានមិនពិតទាំងអស់នោះតទៅទៀត។

Google បានរៀបចំប្រព័ន្ធស្វែងរកព័ត៌មានថ្មី ដោយរៀងរាល់ពេលអ្នកប្រើប្រាស់វាយពាក្យ Coronavirus ឬ COVID-19 នោះ ដូច្នេះប្រភពព័ត៌មានច្បាស់លាស់ ដែលត្រូវបានទទួលស្គាល់ត្រឹមត្រូវ រួមមានដូចជា National Public Radio, មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺនៃសហរដ្ឋអាមេរិក ក៏ដូចជាព័ត៌មានចេញពីអង្គការ WHO នឹងលោតលទ្ធផលចេញមក ដាក់បង្ហាញឲ្យឃើញលើគេភ្លាម។ ជាការពិតណាស់ អ៊ីនធើណេតគឺជាទីកន្លែងដ៏ធំទូលាយមួយ ហើយវេបសាយ Google ក៏មានភាពល្បីល្បាញខ្លាំង ដែលមនុស្សភាគច្រើន តែងតែជឿតាមព័ត៌មាននៅទីនោះ ដូច្នេះដើម្បីកុំឲ្យបាត់បង់ទំនុកចិត្ត ឬ ចែករំលែកព័ត៌មានក្លែងក្លាយ នោះមានតែព្យាយាមត្រួតពិនិត្យ និងលុបចេញភ្លាមៗជាប្រចាំរហូត។

ចំណែកឯវេបសាយ YouTube ក៏មានភាពសកម្មដូចគ្នា ទៅលើការលុបវីដេអូទាក់ទងទៅនឹងរីរុសកូរ៉ូណា ដោយមានឆានែលមួយចំនួន បង្ហោះវីដេអូផ្សព្វផ្សាយរបាយការណ៍មិនពិត ដើម្បីចង់ទទួលបានចំនួនទស្សនាច្រើនជាដើម។លើសពីនេះ ក្រុមហ៊ុន Google ក៏សុខចិត្តបាត់បង់ប្រាក់ចំណូល លើការផ្សព្វផ្សាយផ្ទាំងពាណិជ្ជកម្ម ថែមទៀតផង ដោយពួកគេមានហាមឃាត រាល់ការដាក់ចុះផ្សាយអំពីវីរុសមួយនេះ ដោយផ្ដល់ជូនរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល នូវផ្ទាំងពាណិជ្ជកម្ម ដោយឥតគិតថ្លៃវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here