បុគ្គលិកធ្វើការពេញម៉ោងទាំងអស់របស់ Facebook នឹងទទួលបានប្រាក់រង្វាន់សម្រាប់រយៈពេល ៦ ខែពេញ រួមជាមួយកញ្ចប់លុយ ១ ពាន់ដុល្លារបន្ថែម ដើម្បីសម្រួលក្នុងពេលផ្ទុះកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់ The Information។
គួរដឹងថាបច្ចុប្បន្ននេះ Facebook មានបុគ្គលិកបម្រើការងារពេញម៉ោងប្រហែល ៤៥ ០០០ នាក់។ នេះមានន័យថា Facebook នឹងត្រូវត្រៀមកញ្ចប់លុយ ៤៥ លានដុល្លារដើម្បីជួយដល់បុគ្គលិករបស់ខ្លួន។ ទំហំលុយនេះមិនតិចនោះទេ ប៉ុន្តែ Facebook អាចរកបានក្នុងរយៈពេលដ៏ខ្លី។ នៅអំឡុងត្រីមាសទីបួនឆ្នាំ ២០១៩ ក្រុមហ៊ុន Facebook អាចរកប្រាក់ចំណូលបាន ១៦,៩ ពាន់លានដុល្លារ ជាមួយប្រាក់ចំណេញ ៦,៩ ពាន់លានដុល្លារ។
គួរដឹងថាក្រៅពីជួយដល់បុគ្គលិករបស់ខ្លួន Facebook ក៏ជួយដល់ម្ចាស់ជំនួញតូចៗចំនួន ៣ ម៉ឺនមុខជំនួញ នៅក្នុងប្រទេសជាង ៣០ តាមរយៈកម្មវិធីផ្ដល់ជំនួញដែលមានទំហំទឹកប្រាក់ ១០០ លានដុល្លារ៕









