កាលពីថ្ងៃអង្គារ Facebook បានប្រកាសអំពីកម្មវិធី ១០០លានដុល្លារ ដើម្បីជួយដល់មុខជំនួញតូចៗនៅក្នុងប្រទេសចំនួន ៣០ ដែលរងការប៉ះពាល់ដោយសារកូវីដ១៩។
តាមរយៈវិបសាយរបស់ខ្លួន Facebook បានប្រាប់ថាជំនួយនេះនឹងមានសម្រាប់មុខជំនួញតូចរហូតដល់ ៣ម៉ឺនមុខជំនួញ នៅក្នុងប្រទេសជាង ៣០។ គិតទូទាត់ទៅគឺសម្រាប់មុខជំនួញមួយអាចទទួលបានជាមធ្យម ៣ ៣៣៣ ដុល្លារ។
នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត Facebook នឹងចាប់ផ្ដើមទទួលពាក្យពីមុខជំនួញតូចៗនៅក្នុងប្រទេសជាង ៣០។ ក្រុមហ៊ុននិយាយថាកម្មវិធីនេះអាចជួយដល់មុខជំនួញជាមួយថ្លៃជួល ថ្លៃចំណាយលើប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនជាដើម៕









