អ៊ីស្រាអែលនឹងប្រើបច្ចេកវិទ្យាតាមដានភេរវជន ដើម្បីប្រយុទ្ធនឹង COVID-19

0

​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​លើក​ឡើង​ពី​ផែនការ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​តាម​ដាន​ភេរវជន ដើម្បី​ស្វែង​រក​ទីតាំង​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណា។

លោក Benjamin បាន​មាន​ប្រសាសន៍​ថា ៖ “ក្នុង​ពេល​ឆាប់ៗ​នេះ​យើង​នឹង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ ដែល​យើង​ធ្លាប់​បាន​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេវកម្ម​។” ​លោក​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​យុត្តិធម៌​ជា​មុន​ ព្រោះ​ថា​វិធីសាស្ត្រ​នេះ​អាច​រំលោភ​សិទ្ធ​ឯកជន​របស់​អ្នក​ជំងឺ។​​​

​លោក​ប្រធានាធិបតី​មិន​បាន​លម្អិត​អំពី​បច្ចេកវិទ្យា​នេះ​ទេ ដោយ​ត្រឹម​​បញ្ជាក់​ថា​វា​ស្រដៀង​នឹង​វិធីសាស្ត្រ​ដែល​តៃវ៉ាន់​បាន​ប្រើ។ អ្នក​ជំនាញ​សិទ្ធ​ឯកជន​ឈ្មោះ Avner Pinchuk លើក​ឡើង​​បច្ចេកវិទ្យា​នេះ​អាច​​មាន​បញ្ចូល​ការ​ចាប់​ទីតាំង​ទូរសព្ទ​ភ្លាម ដើម្បី​ឲ្យ​សមត្ថកិច្ច​ដឹង​អំពី​ការ​​រំលោភបំពាន​​លើ​ការ​នៅ​ដាច់​ដោយ​ឡែក ឬ​ចាប់​សញ្ញា​នៃ​ទិន្នន័យ​ដើម្បី​កំណត់​ការ​ទំនាក់ទំនង និង​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ផ្ទុក COVID-19៕

LEAVE A REPLY

Please enter your comment!
Please enter your name here